ស៊ុយ​អែត​ សង្ឃឹម​ថា ​ការ​បោះ​ឆ្នោត​ នឹង​ដំណើរ​ការ​ យ៉ាង​រលួន​ តា​ម​លំ​នាំ ​ប្រជា​ធិប​តេយ្យ​

Cambodia News/

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ កក្កដា នេះ ឯកអគ្គរាជទូត ព្រះរាជាណាចក្រស៊ុយអែត ចប់​អាណត្តិ​នៅ​កម្ពុជា បានលើកឡើងថា លោកស្រី សង្ឃឹមថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង តំណាង​រាស្រ្ត​នី​តិ​កាល​ទី​៥ ឆ្នាំ ២០១៣ ខាងមុខនេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​​រលូន និងតាមលំនាំប្រជាធិបតេយ្យ។

Cam1លោកស្រី អាន ហុកលុន (Anne HogLung) បាន​លើក​ឡើង​បែប​នេះ ក្នុង​ជំនួប​ទ្វេ​ភាគី​ ជា មួយ  ប្រធាន រដ្ឋសភា លោក ហេង សំរិន នៅ​ព្រឹក​ថ្ងៃទី១៨ ខែ​កក្កដា ​ឆ្នាំ​២០១៣​នេះ នា​វិមាន​រដ្ឋស​ភា​កម្ពុជា។

ក្នុងអាណត្តិការទូតបីឆ្នាំនេះ ​​លោកស្រី បាន​ជំរាប​ថា «ទោះបីជាលោកស្រី ចប់​អាណត្តិការទូត នៅ​កម្ពុជាក្តី លោកស្រី នឹងនៅតែខិតខំ ជំរុញយ៉ាងណា ឲ្យទំ​នាក់​ទំនងកិច្ច សហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត កាន់តែខ្លាំងក្លាឡើងថែមទៀត ហើយ​​នៅខែកញ្ញា ខាង មុខនេះ អ្នកថ្មី​នឹ​ង​មក​ជំនួស​លោក​ស្រី ជា​ឯកអគ្គរាជ​ទូត​ស៊ុយ​អែត នៅកម្ពុជា»។

ក្នុងជំនួបនោះដែរ ​លោក​ ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូត របស់​លោក​ស្រី អាន ហុកលុន នៅ កម្ពុជា ហើយសម្តេច ក៏បានអរគុណប្រជាជន និងរាជរដ្ឋាភិបាលស៊ុយអែត ដែល​បានជួយឧបត្ថម្ភ ដល់ប្រជាជនកម្ពុជា ក្នុង បុព្វ​ហេតុកសាងសុខសន្តិភាព ការ​បង្រួប​បង្រួម​ជាតិ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​កម្ពុជា​ ឡើងវិញ​។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះដែរ សម្តេច ហេង សំរិន ក៏បានអនុញ្ញាត ឲ្យ​ឯក​អគ្គរាជទូត ព្រះរាជាណាចក្រម៉ារ៉ុក ដែល ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូល​ជួប​សម្តែងការគួរសម ផងដែរ៕

that-0295

Related Articles

Back to top button
Close
Close