កត្តា ដែលនាំអោយភ្នែកឈឺចាប់
Cambodia News/
សុខភាព៖ ការឈឺភ្នែកអាចកើតមានឡើង នៅលើផ្ទៃនៃភ្នែករបស់អ្នក ឬខាងក្នុងភ្នែក ដែលមានអាការ រមាស់ស្កៀប, ឈឺក្រហាយ ឬឈឺខ្លាំង។ ការឈឺចាប់លើផ្ទៃនៃភ្នែកជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងមានរបស់ អ្វីចូលទៅក្នុងភ្នែក, ការឆ្លងមេរោគចូលភ្នែក, ឬអ្វីផ្សេងដែលធ្វើអោយរមាស់ ឬរលាកនៅស្រទាប់ដែល គ្រប ដណ្តប់ទៅលើផ្ទៃនៃភ្នែករបស់អ្នក។
ប្រភេទនៃការឈឺភ្នែកនេះអាចត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធ្ងន់ធ្ងរ នៃភ្នែក។ការឈឺភ្នែកធ្ងន់ធ្ងរ ជាពិសេសគួបផ្សំទៅនឹងកំរិតនៃការបាត់បង់គំហើញភ្នែក អាចជាសញ្ញាមួយដែលអ្នកត្រូវតែទៅរកការព្យាបាលដោយផ្នែកវេជ្ជសាស្ត្រ ជាបន្ទាន់។
មូលហេតុនាំអោយអ្នកឈឺភ្នែក អាចបណ្តាលមកពីមូលហេតុដូចជា ប្រតិកម្មអាឡែស៊ី, ការរលាកត្របកភ្នែក, ការស្ទះលើផ្លូវបញ្ចេញទឹកភ្នែក ,ឈឺក្បាលជាកញ្ចុំ ( cluster headache) ,បញ្ហានៃការទាក់ទងនឹងការពាក់ភ្នែក, ភ្នែកស្ងួត ,មានអ្វីមួយចូលភ្នែក ,ជំងឺភ្នែកglaucoma -និងមូលហេតុមួយចំនួនទៀត៕ វត្តី