គ្រោះ​ថ្នាក់​រថ​ភ្លើង​ express ​នៅ​ប្រទេសថៃ

នៅ​ប្រទេស​ថៃ​ មាន​រថភ្លើង express ធ្វើ​ដំណើរ​ពី​ក្រុង​បាំងកក ទៅ​ឈាង​ម៉ៃ​បាន​ធ្លាក់​ចេញពីផ្លូវ​ដែក​បណ្ដាល​ឲ្យ​របួស​​មនុស្ស​២៤នាក់។

គ្រោះ​ថ្នាក់​បានកើត​ឡើង​កាលពី​ម៉ោង​៣​ភ្លឺ​ព្រឹកនេះ។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​របួសទាំង​២៤នាក់​នោះ មាន​ទេសចរ​មកពី​ប្រទេស​អូស្រ្តាលី​ ប្រទេស​អង់គ្លេស  និង​ជប៉ុន​ផងដែរ។

អ្នកនាំ ​ពាក្យ​​ផ្នែក​អយស្ម័យយាន​ថៃ​និយាយ​​​ថា បញ្ហានេះ​កើតមានឡើង​ដោយសារ​ផ្លូវ​ដែក​ចាស់​ទ្រុឌ​ទ្រោម ក៏ប៉ុន្តែ​ការ​ពិនិត្យ​អង្កេត​កំពុងតែ​ប្រព្រឹត្ត​ទៅ៕ (Radio Australia)

Related Articles

Back to top button
Close
Close