ជំងឺគ្រុនឈាមនៅកម្ពុជាមានការកើនឡើង
មជ្ឈមណ្ឌលជាតិប៉ារាសិតវិទ្យា បាណកវិទ្យា និងទប់ស្កាត់ជំងឺគ្រុនចាញ់ និយាយថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ កម្ពុជាមានករណីជំងឺគ្រុនឈាម២២៧៧ ករណីដែលបានសម្លាប់កុមារ ១៤ នាក់។
លោកវេជ្ជបណ្ឌិត ច ម៉េងជួ ប្រធានមជ្ឈមណ្ឌលនេះ បានថ្លែងថា ករណីជំងឺគ្រុនឈាមនេះ បានកើនឡើង ៣៦៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំកន្លងទៅនេះ។
នៅពេល កន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជាបានចែកចាយម៉ុងជាច្រើនលានដល់ប្រជាពលរដ្ឋ ខ្មែរ ដើម្បីការពារមិនឲ្យមូសខាំ ប៉ុន្តែលោកវេជ្ជបណ្ឌិត ច ម៉េង ជួ មានប្រសាសន៍ថា មុងមិនសូវមានប្រសិទ្ធភាពទេសម្រាប់ការការពារជំងឺគ្រុនឈាម។
នៅឆ្នាំកន្លងទៅនេះប្រទេសកម្ពុជាមានករណីអ្នកមានជំងឺគ្រុនឈាម១៥៩៨០ ករណីដែលបានបណ្តាលឲ្យស្លាប់កុមារ៧៣នាក់៕