អ្នកស្រាវជ្រាវក្នុងសហរដ្ឋអាម៉េរិក បានរកឃើញប្រភេទសត្វដាយណាស័រថ្មីមួយ
សត្វដាយណាស័រដែល មានប្រវែង៥ម៉ែត្រ មានទម្ងន់ ២៥០០គីឡូក្រាមនេះ គឺជាសមាជិកនៃពូជសត្វដាយណាស័រ ដែលអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា បានរស់នៅលើផែនដីនេះ កាលពីរាប់លានឆ្នាំមុន។
សត្វដាយណាស័រនេះមានច្រមុះធំ និងមានស្នែងវែង។
អ្នក ជំនាញខាងជីវសាស្ត្របុរាណមកពីសកលវិទ្យាល័យ Utah និយាយថា ប្រភេទសត្វស៊ីស្មៅនេះ បានដើរត្រាច់ចរនៅលើភពផែនដី ប្រមាណជា៧៥លានឆ្នាំមុន៕ (Radio Australia)