ផ្អាកប្រមូលសំរាម ៣ថ្ងៃ ដើម្បីចូលរួមការបោះឆ្នោត
Cambodia News/
ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានប្រកាសឲ្យដឹងថា ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី នឹងផ្អាកធ្វើការប្រមូលសំរាមរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧-២៨-២៩ កក្កដា ឆ្នាំ២០១៣ ដើម្បីចូលរួមការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃអាទិត្យទី ២៨ កក្កដា ខាងមុខនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥កក្កដា បានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ និងទុកដាក់សំរាម ឲ្យបានត្រឹមត្រូវចៀសវាងការបញ្ចេញសំរាម ខាងក្រៅផ្ទះ និងនៅតាមទីសាធារណៈ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ អនាម័យសោភ័ណភាព និងបរិស្ថានទីក្រុង។
សេចក្ដីប្រកាសបានបន្តថា ការផ្តល់សេវានេះ នឹងដំណើរការជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៣ ។ សាលារាជធានីភ្នំពេញសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ យល់ដឹង និងចូលរួមអនុវត្តតាមការណែនាំខាងលើ៕