​ប្រើ​ប្រាស់​កុំព្យូ​ទ័រ​ក្នុង​រយៈ​ពេល​យូរ​ងាយ​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត​

Cambodia News/

សុខភាព​៖ យោងតាម​ការស្រាវជ្រាវ​របស់​ពួក​វេជ្ជសាស្ត្រ​ផ្នែក​ភ្នែក​របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​កុំព្យូទ័រ និង​ឧបករណ៍​ចល័ត​ច្រើន​ម៉ោង ក្នុង​១​ថ្ងៃ អាច​បង្ក​ស្ងួត​ភ្នែក និង​ថមថយ​ការ​ប្រមូល​ផ្តុំ ។​

tumblr_mlbcveN8O91rc4kb8o1_1280ការស្រាវជ្រាវ​បង្ហាញថា មនុស្ស​មាន​និន្នាការ​បន្ថយ​អាំង​តង់​ស៊ី​តេ ព្រិច​ភ្នែក​ពេល​ប្រើ​កុំព្យូទ័រ ។ ព្រោះ​ពេល​ខួរក្បាល​ប្រមូលផ្តុំ​កម្រិត​ខ្ពស់ ភ្នែក​គេ​បាត់​សន្សឹមៗ​ប្រតិកម្ម​ព្រិច​ភ្នែក ហើយ​រឿងនេះ​ធ្វើ​ឲ្យ​ភ្នែក​ប្រែជា​ស្ងួត​ជាង ។​

ដើម្បី​បញ្ចៀស​បាតុភូត​ ស្ងួត​ភ្នែក និង​ឈឺក្បាល​ពេល​ប្រើ​កុំព្យូទ័រ អ្នក​ប្រើ​ត្រូវបាន​ទូន្មាន​គួរ​សម្រាក​បណ្តោះអាសន្ន​ក្រោយ​២០​នាទី ប្រើ​កុំព្យូទ័រ និង​សម្លឹងមើល​ឆ្ងាយ​តិច​បំផុត 6m ក្នុង​រង្វង់​២០​វិនាទី ដើម្បី​ឲ្យ​ភ្នែក​បាន​សម្រាក ។

ពេល​ប្រើប្រាស់​ឧបករណ៍​ចល័ត អ្នក​ប្រើ​គួរ​រក្សា​វា​នៅ​ឆ្ងាយ​ពី​ភ្នែក​គ​ម្រា​ត​១​សុវត្ថិភាព តិច​បំផុត​គឺ​ស្មើ​ចន្លោះ​កដៃ និង​កងដៃ ។ ក្រៅពីនេះ ប្រសិន​អាច ត្រូវ​បង្កើន​ការ​ព្រីក​អក្សរ និង​សម្រួលការ​បង្កើត​ពន្លឺ និង​អេក្រង់​យ៉ាងណា​ឲ្យ​ល្មម​ភ្នែក ៕​ វត្តី​

Related Articles

Back to top button
Close
Close