អ្នកនយោបាយអូស្រ្តាលី ព្យាយាមល្បួងវិនិយោគិនចិន ឲ្យបណ្ដាក់ទុនលើថ្នាំបុរាណចិន

បណ្ដា​អ្នក​នយោបាយ​​​នៅ​រដ្ឋ New South Wales ក្នុង​ប្រទេស​អូស្រ្ដាលី​កំពុងតែ​​ព្យាយាម​ល្បួង​ឲ្យ​អ្នកវិយោគ​ចិន​​ បណ្ដាក់​ទុន​នៅ​ក្នុង​ក្រុង Goulburn ឋិតនៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អូស្រ្តាលី​ ដើម្បី​​កែ​ប្រែ​តំបន់​នោះ​ឲ្យទៅជា​​មណ្ឌល​បណ្ដុះ​បណ្ដាល​ថ្នាក់​កំពូល​នៅលើ ​ពិភពលោក​ ខាង​ផ្នែក​ថ្នាំ​បុរាណចិន។

មន្រ្តី​​ប្រតិភូ​​ចិន​មួយក្រុម​​បានអញ្ជើញ​ទៅពិនិត្យ​មើល​ ក្រុងនោះ​ ដើម្បី​កែ​ប្រែ​មន្ទីរពេទ្យ​មួយកន្លែង​​​ដែល​គេបោះ បង់ចោល​ ឲ្យទៅជា​​ទីតាំង​ថែទាំ​សុខភាព​និង​បណ្ដុះ​បណ្ដាល​មួយ ដែល​ត្រូវ​ចំណាយ​ប្រាក់​២២០​លាន​ដុល្លារ​។

អ្នក​ស្រី​បន្ត​ឲ្យដឹងថា បើសិនជា​​គេ​អាច​កែ​ប្រែ​​កន្លែងនៅ Goulburn ​ឲ្យទៅជា​​មន្ទីរពេទ្យ​ប្រើ​ថ្នាំ​បុរាណ​ចិន​ដែលមាន​ទំហំ​ប៉ុន​នឹង​ មន្ទីរពេទ្យ​ប្រើ​ថ្នាំ​បុរាណ​ចិន​នៅខេត្ត​ ក្វាងដុង​ប្រទេស​ចិន​នោះ  ទីនោះ​នោះ​នឹង​ក្លាយទៅ​ជា​​កន្លែង​មួយ​ដ៏​អស្ចារ្យ​មែនទែន  គ្មាន​អ្វី​ ប្រៀប​ផ្ទឹម​បានឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close