មេភេរវករ​នៅ​ឥណ្ឌូណេស៊ី​កំពុង​រត់​គេច​ខ្លួន​

មេដឹកនាំ​ក្រុម​ភេរវករ​ដ៏​ល្បី​ម្នាក់​កំពុង​ មាន​សិទ្ធិ​សេរីភាព​នៅ​ ឥណ្ឌូណេស៊ី​នៅ​ឡើយ ក្រោយ​ពី​បាន​លួច​រត់​គេច​ចេញ​ពី​គុក​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​កុ​ បកម្ម​មួយ​កាល​ពី​សប្ដាហ៍​មុន។

មាន​អ្នក​ទោស​ប្រមាណ​១០០នាក់​ ក្នុង​ចំណោម​អ្នក​ជាប់​ពន្ធនាគារ​ជាង​២០០នាក់​ ដែល​បាន​រត់​គេច​ចេញ​ពី​ពន្ធនាគារ​ Tanjung Gusta កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បាន​វិញ​ហើយ។ ប៉ុន្ដែ​អ្នក​ទោស​សំខាន់​ដែល​ជា​មេដឹកនាំ​ក្រុមភេរវករ​ ដែល​គេ​មិនទាន់​ចាប់​បាន​ គឺ​លោក Fadli Sadama។

មក​ទល់​នឹង​យប់​មិញ​នេះ គេ​មិន​មាន​ដំណឹង​ណា​អំពី​កន្លែង​ស្នាក់​នៅ​របស់​មេដឹកនាំ​រូប​នេះ​ទេ។

ទណ្ឌិត Fadli Sadama គឺជា​អ្នក​ទោស​ដែល​បាន​ប្រព្រឹត្ដ​បទល្មើស​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​ដោះ​លែង​វិញ​៣​លើក​ហើយ។

លោក គឺជា​អ្នក​ជ្រុល​និយម​ខ្លាំង​ ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ក្រុម​ភេរវកម្ម Jemaah Islamiya ដែល​ជា​ក្រុម​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ក្រុម​អាល់កាអ៊ីដា ពី​ព្រោះ​លោក​គិត​ថា ក្រុម Jemaah Islamiya នេះ​មិន​មែន​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ខ្លាំង​គ្រប់​គ្រាប់​សម្រាប់​លោកឡើយ​។

បណ្ដា ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​កំពុង​តែ​ធ្វើ​យុទ្ធនាការ​តាម​ចាប់​ខ្លួន​ទណ្ឌិត​ទាំង ​អស់​ដែល​គេ​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​វិញ។ ទោះ​បី​ជា​មាន​ការ​បិទ​ផ្លូវ​ឆែក​ឆេរ​ជា​ច្រើន​កន្លែង​ក៏​ដោយ ក៏​គេ​បាន​រក​ឃើញ​អ្នក​ទោស​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ដ​មួយ​ ចំនួន​ទៅ​ហើយ៕(Radio Australia)

Related Articles

Back to top button
Close
Close