មាន​ការ​យល់​ឃើញ​ផ្សេង​គ្នា​ចំពោះ​ការ​លើក​លែង​ទោស​លោក​ សម​ រង្ស៊ី​

Cambodia News/

ភ្នំ​ពេញ​៖ មកដល់​ថ្ងៃនេះ​ដំណឹង​វិល​ចូលមក​ប្រទេស​កម្ពុជា​របស់លោក សម រង្ស៊ី​កាន់តែ​មានការ​​ចាប់អារម្មណ៍​ខ្លាំង​ជាង​មុន ហើយ​ក៏មាន​យោបល់​ផ្សេងគ្នា​ដែរ​អំពី​ការលើកលែងទោស​ដល់​លោក​​សម រង្ស៊ី ដែរ​។

លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ

ការយល់ឃើញ​របស់​ប​ក្ស​សង្គ្រោះ​ជាតិ​នៅលើ​បណ្ដាញ​ផ្សេងៗ​ថា រដ្ឋា​ភិ​​បាល​ទទួល​គំនាប​ពី​បរទេស​ទើប​អនុញាតអោយ​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​​វិញ​មុន​​ពេល​បោះឆ្នោត​អាណត្តិ​កាល​ទី​៥​ខាងមុខនេះ​។

ប៉ុន្តែ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល ការដោះលែង​លោក សម រង្ស៊ី គឺជា​សម្បទាន​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិនមែនជា​ការអន្តរាគមន៍ ឬ​អនុសាសន៍​ណាមួយ​ពី​បរទេស​ឡើយ​។​

សម្រាប់​ការត្រៀម​ស្វាគមន៍​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង ដែល​គ្រោង​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ខាងមុខ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា ឆ្នាំ​២០១៣ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សមា​ជិ​សមាជិកា នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​រៀបចំ​សមា​ជិ​សមាជិកា​និង​អ្នកគាំទ្រ​សង្គ្រោះ​ ជាតិ​ចំនួន​ជាង ៤ ម៉ឺន​នាក់​ដើម្បី​ទៅ​ទទួល​លោក​សម រង្ស៊ី​៕​

Related Articles

Back to top button
Close
Close