អ្នកទោសឥណ្ឌូណេស៊ី យ៉ាងតិច១៥០នាក់រត់ចេញពីគុក
អ្នកទោសយ៉ាងតិច ១៥០នាក់បានរត់ចេញពីពន្ធនាគារឥណ្ឌូណេស៊ី នៅក្នុងក្រុងមេដាន នៅលើកោះស៊ូម៉ាត្រា។
ការរត់ចេញពីគុកនេះបានកើតមានឡើងនៅក្នុងអំឡុងពេលកុបកម្មមួយ ដែលមន្រ្តីនិយាយថា ប្រហែលជាកើតមានឡើង ដោយសារកង្វះការផ្គត់ផ្គង់ទឹក ក្រោយពីមានការដាច់ភ្លើង។
ទាហាន និងប៉ូលិសរាប់រយនាក់បានព្យាយាមស្ដារស្ថានភាពសណ្ដាប់ធ្នាប់នៅក្នុងគុកឡើងវិញ។
ភ្នាក់ងារ ពន្លត់ភ្លើងក៏ព្យាយាមពន្លត់ភ្លើងផងដែរ ដែលបានឆាបឆេះឡើងនៅក្នុងគុក ដែលគេរាយការណ៍ថា ចាប់ផ្ដើមឡើងដោយទណ្ឌិតនៅក្នុងគុក៕ (Radio Australia)