អ្នកប្រដាល់ហ៊្វីលីពីនរងការកេងប្រវ័ញ្ចនៅប្រទេសអូស្រ្តាលី
ប៉ូលិសសហព័ន្ធអូស្រ្តាលីនិយាយថា ពួកគេកំពុងតែស៊ើបអង្កេតករណីមួយដែលមានការពាក់ព័ន្ធនឹងអ្នកចាត់ ចែង កីឡាប្រដាល់ម្នាក់នៅទីក្រុងស៊ីដនីយ៍ ដែលជាប់ចោទពីបទកេងប្រវ័ញ្ចលើកីឡាករប្រដាល់ហ៊្វីលីពីនមួយចំនួន ក្រោយពីមានការតាមដានរបស់អ្នកកាសែត ABC ។
អ្នកប្រដាល់ទាំងនោះបាននិយាយប្រាប់ ABC ថា នៅពេលដែលពួកគេមកដល់ប្រទេសអូស្រ្តាលី មានការដក ហូតលិខិតឆ្លងដែនពួកគេ ហើយអ្នកប្រដាល់ទាំងនោះត្រូវគេប្រើឲ្យធ្វើការងារនៅក្នុងផ្ទះដោយ គ្មានប្រាក់ខែ។
អ្នក ប្រដាល់ទាំងនោះនិយាយថា អ្នកចាត់ចែងកីឡាប្រដាល់បានជ្រើសរើសពួកគេឲ្យមកប្រទេសអូស្រ្តាលី ដោយមានការសន្យាថាពួកគេនឹងទទួលជោគជ័យនៅលើសង្វៀន និងក្រៅសង្វៀន៕ (Radio Australia)