ធ្វើចិត្តឱ្យល្អពេលជិតសម្រាលកូនទើបជាការប្រសើរ
Cambodia News/
សុខភាព៖ នៅពេលដែលស្ត្រីមានផ្ទៃពោះជិតដល់ពេល សម្រាល មិនត្រូវធ្វើឱ្យមានការខ្វាយខ្វល់ចិត្តកាន់តែច្រើនដូចជា បារម្ភថាតើយើងអាចទ្រាំឈឺពោះបានទេ? សម្រាលយ៉ាងម៉េចទៅហ្ន៎? កូននឹងមានសុខភាពល្អរឹងមាំដែរទេ?
ចំណុចនេះនឹងធ្វើឱ្យម្តាយមានភាពតានតឹង ខ្វាយខ្វាល់ គេងមិនលក់ពេលមានអ្វីប្រែប្រួលក្នុងខ្លួនបន្តិចបន្តួចក៏គិតថា ខ្លួនដល់ពេលត្រូវសម្រាលកូនបែបនោះនឹងធ្វើឱ្យសាច់ដុំរួញខ្លួនការ សម្រាលក៏កាន់តែពិបាកឡើងថែមមួយកំរិតទៀត។
ដូចនេះហើយ អ្នកជំនាញបានណែនាំថា បើចង់សម្រាលកូនបានងាយនិងមានសុវត្ថិភាព ស្ត្រីមានផ្ទៃពោះគួរធ្វើចិត្តឱ្យស្រស់ស្រាយត្រូវគិតក្នុងផ្លូវ ល្អថាអ្វីៗនឹងកន្លងទៅយ៉ាងរលូនល្អព្រោះកន្លងមកអ្នកធ្វើបានល្អហើយ មានការពិនិត្យផ្ទៃពោះជាប់លាប់រាល់ខែ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យបានល្អ។
អ្នកគួរបន្ថយភាពតានតឹងអារម្មណ៍របស់ខ្លួនឱ្យបានធូរស្រាលល្អទើប ធ្វើឱ្យការសម្រាលដំណើរទៅយ៉ាងរលូន៕ វត្តី