កូរ៉េ​ខាង​ត្បូង​៤​នាក់​បាន​ប្រាក់​សំណង​ពី​ក្រុម​ហ៊ុន​ជប៉ុន​ក្នុង​សំណុំ​រឿង​ពលកម្ម​ដោយ​បង្ខំ

តុលាការ​មួយ​នៅ​ប្រទេសខាង​ត្បូង​​បាន ​ចេញ​ សាលក្រម​មួយ​ដែល​មិន​ធ្លាប់​មាន​ ពី​មុន​មក បញ្ជាឲ្យ​ក្រុមដែក​ថែប​របស់​ជប៉ុន ផ្ដល់​សំណង​ដល់ពលរដ្ឋ​​កូរ៉េខាង​ខាង​ត្បូង​៤នាក់​ដែល​បាន​រងការ​បង្ខំឲ្យ​ ធ្វើ​ពល កម្ម​​ក្នុង​អំឡុង​ពេល​ជប៉ុន​ធ្វើ​អាណានិគមប្រទេស​កូរ៉េ​រយៈពេល​៣៥​ ឆ្នាំ។

តុលាការ​កំពូល​នៅ​ ក្រុង​សេអ៊ូល បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Nippon Steel & Sumitomo Metal Corp​ បង់ ប្រាក់​ចំនួន​៨ម៉ឺន​៨ពាន់​ដុល្លារ​ដល់​ដើម​ចោទ​នីមួយៗ។

តុលាការ ​ នេះ​បាន​ច្រាន​ចោល​ការ​វែកញែក​តវ៉ា​របស់​ក្រុម​ហ៊ុន​ដែកថែប​ Nippon ដែលថា ខ្លួន​គឺជា​ស្ថាប័ន​ខុសគ្នា​ពី​ក្រុមហ៊ុន​ដែក​ថែប​ក្នុង​សម័យ​នោះ ដែល​មាន​ពលរដ្ឋ​កូរ៉េខាង​​ត្បូ​ង​បម្រើ​ការ​ឲ្យ។

ក្នុង​ពេល​កន្លង​មក​ តុលាការ​មួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន បាន​ទាត់​ចោល​បណ្ដឹង​នានា​ដែល​​ទាមទារ​សំណង​​ធ្វើឡើង​ដោយ​ជន​ជាតិ​កូរ៉េខាង​ ត្បូង​និង​ចិន ដោយ​លើក​ហេតុ​ផល​ថា បញ្ហា​សង​ជំងឺ​ចិត្ត​បាន​ត្រូវ​បិទ​ចោល​ហើយ​ក្រោម​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​ ១៩៦៥​រវាង​ប្រទេស​ទាំង​នេះ​ក្នុង​គោល​បំណង​កសាង​ទំនាក់​ទំនង​ធម្មតានឹង​គ្នា ​ឡើង​វិញ។

យ៉ាង​ណាមិញក្រុមហ៊ុន​​ Nippon នៅ​តែ​សម្ដែង​ការ​មិន​អស់​ចិត្ត​នឹង​​សាលក្រម​នេះ​ហើយ​គ្រោង​នឹង​ដាក់​ពាក្យ​ឧទ្ធរណ៍៕ (Radio Australia)

Related Articles

Back to top button
Close
Close