អូស្រ្តាលីចង់កាត់ទោសលោក Sayed Abbas ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សដោយខ្លួនឯង
តុលាការមួយនៅក្នុងប្រទេស ឥណ្ឌូណេស៊ីត្រូវ ធ្វើសេចក្ដីស្រេចថាតើ ត្រូវធ្វើបត្យាប័នជនជាប់ចោទ Sayed Abbas ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សនោះ ឲ្យទៅប្រទេសអូស្រ្តាលីវិញឬយ៉ាងណា។
លោក Sayed Abbas ជាជនជាតិអាហ្វហ្កានីស្ថាន បានចំណាយពេលវេលាមួយចំនួនហើយជាប់ក្នុងការខ្លួននៅក្នុងប្រទេស ឥណ្ឌូណេស៊ីពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍។ អាជ្ញាធរអូស្រ្តាលីចង់បានបុរសនេះដើម្បីទៅទទួលទោសចំនួន២៧ប្រការ ទៀតទាក់ទងនឹងការរត់ពន្ធមនុស្សដោយនាំបញ្ជូនជនស្វែងសុំសិទ្ធិ ជ្រកកោនតាមកាណូតចូលទៅប្រទេសអូស្រ្តាលីក្នុងរវាងឆ្នាំ២០០៩និង ២០១១។
លោក Sayed Abbas ប្រកែកនឹងការចោទប្រកាន់ទាំងនេះ ហើយនិយាយថា ខ្លួននៅគ្រានោះកំពុងតែបំពេញតួនាទីជាអ្នកផ្ដល់ព័ត៌មានដល់ប៉ូលិស របស់អូស្រ្តាលី ដែលចង់ដឹងអំពីចលនាចរាចរណ៍កាណូត។ យ៉ាងណាមិញប៉ូលិសសហព័ន្ធរបស់អូស្រ្តាលីនៅមិនទាន់ធ្វើការបញ្ជាក់លើ ការអះអាងនេះឬច្រានចោលនោះទេ៕ (Radio Australia)