មន្រ្តី​ក្នុង​ក្រសួង​ព័ត៌​មាន​ប្តឹង​អនុរដ្ឋ​លេខា​ធិការ​ម្នាក់​ពី​បទ​ពុក​រលួយ​

Cambodia News/

ភ្នំ​ពេញ៖ អនុរដ្ឋលេខាធិការ​ម្នាក់ នៃ​ក្រសួង​ព័ត៌មាន ត្រូវ​បាន​បុគ្គលិក​នៃ​ក្រសួង​នេះ​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំងអំពើ ​ពុករលួយ ចំពោះ​​ការ​យក​លុយ​ពី​មន្រ្តី​ ដែល​​ដាក់​ពាក្យ​ប្រឡង​ប្តូរ​ក្រប​ខណ្ឌ​ មន្រ្តីរាជការ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

តាម​លិខិត​មួយ​ច្បាប់​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ផ្ញើ​ទៅ​កាន់​លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី១០ ខែមិថុនា ហើយ​ដែល​​ទើបត្រូវ​​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា លោក​ជំទាវ នង បឿង អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​នាយក ដ្ឋាន​បុគ្គលិក និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ព្រម​ទាំង​បក្ខពួក ត្រូវ​បាន​មន្រ្តី​រាជការ​នៅ​ក្នុង​ក្រសួង​ព័ត៌មាន​ចោទ​ប្រកាន់​ថា បាន​ទារលុយ​ពី​ពួក​គេក្នុង​ការ​សុំ​សិទ្ធិ​ប្រឡងប្តូរ​ក្របខណ្ឌ​ក្នុង​ ម្នាក់​​ចំនួន៣ម៉ឺន​៥ពាន់​រៀល។ ជាមួយ​គ្នា​​នោះ​​ពួក​គេ​ត្រូវ​បង់​ប្រាក់​​ចន្លោះ​ពី ៣០០​ដុល្លារ ទៅ ១២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ប្រឡង​ជាប់។

លិខិត​ដដែល​របស់​លោក ឱម យ៉ិនទៀង បាន​ប្រាប់​ឲ្យ​លោក ខៀវ កាញារិទ្ធ ធ្វើ​ការ​ពិនិត្យ និង​ធ្វើ​ការ​​ដោះ​ស្រាយ​ករណី​ចោទ​ប្រកាន់​នេះ ដើម្បី​ផ្តល់​របាយ​ការណ៍​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ការ​ ពិចារណា​ថា គួរ​បើក ឬ​មិន​គួរ​បើក​ការ​ស៊ើប​អង្កេត។

នៅ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ណា​មួយ​ពី​ភាគី​ពាក់​ព័ន្ធ​ជុំ​វិញ​ការ​ ចោទ​ប្រកាន់​របស់​មន្រ្តី​ក្រសួង​ព័ត៌មានទៅ​លើ​អនុរដ្ឋលេខាធិការ​ដែល​ទទួល​ បន្ទុក​នាយកដ្ឋាន​បុគ្គលិក​នេះ​នៅ​ឡើយ​ទេ៕

Related Articles

Back to top button
Close
Close