អូស្ត្រាលី​​​រិះគន់​ការ​ប្រព្រឹត្តរបស់​​​មីយ៉ាន់​ម៉ា ទៅ​លើ​ជន​ជាតិ​ភាគ​តិច Rohingya

មុន​​ដំណើរ​ទស្សនកិច្ច​​​​​រយៈ​ពេល​២ថ្ងៃ​​ទៅ​ កាន់​ប្រទេស​មីយ៉ាន់​ម៉ា  រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​​បាន​រិះគន់​ចំពោះ​ការ​ ប្រព្រឹត្តរបស់​​ប្រទេស​មីយ៉ាន់​ម៉ា ទៅ​លើ​ជន​ជាតិ​ភាគ​តិច Rohingya ​​។

នៅ​ថ្ងៃ​នេះលោក Bob Carr នឹង​​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​មីយ៉ាន់​ម៉ា។

លោក ​​មាន​ប្រសាសន៍​ថា ​ការ​ប្រព្រឹត្ត​​របស់​មីយ៉ាន់​ម៉ា ទៅលើ​ជន​ជាតិ​ភាគ​តិច Rohingya មាន​ផល​អាក្រក់​ដល់ ​កិត្តិនាមលើ​ឆាក​​​អន្តរជាតិ​​របស់​​ប្រទេសមួយ​នេះ​​ដែល​បាន​ខិត​ខំ​ចាប់​ យក​លទ្ធិ​ប្រជា​ធិបតេយ្យ។

“I want to point out to the leadership on both sides of the political divide​ ​that it is now seriously harming the reputation of their country that all political parties including Aung San Suu Kyi’s are showing a resistance to properly protecting the estimated 800,000 Rohingya in Myanmar.”

​លោក Bob Carr មាន​ប្រសាសន៍​ថា លោក​ចង់ឲ្យ​​​អ្នក​ដឹក​នាំ​ទាំង​ពីរ​គណបក្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដឹង​ថា ស្ថានភាព​សព្វ​ថ្ងៃ​នេះ មាន​ផល​ប៉ះ​ពាល់​ដល់​កិត្តិនាម​របស់​ប្រទេសខ្លួន​យ៉ាង​ខ្លាំង ដោយ​​​គ្រប់​គណបក្ស​នយោបាយ​រួម​ទាំង​បក្ស​របស់​លោក​ស្រី Aung San Suu Kyi  ផង​ដែរ  កំពុង​បង្ហាញ​នូវ​ការ​មិន​ព្រម​ការពារ​ឲ្យ​បាន​ហ្មត់​ចត់​​ ដល់​ក្រុម​ជន​ជាតិ​ភាគ​តិច Rohingya ​ដែល​មាន​ចំនួន​ប្រមាណ​ជា ៨សែន​នាក់​ក្នុង​ប្រទេស​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close