កូរ៉េ​ខាង​ត្បូង​បន្ត​ផ្ដល់​ជំនួយ ​២០០​លាន​ ដុល្លា​អនុ​វត្ត​គ​ម្រោង​​ ៤​ នៅក​ម្ពុជា​

Cambodia News/

ភ្នំ​ពេញ​៖ កូរ៉េផ្ដល់ជំនួយទឹកប្រាក់ ២០០លានដុល្លាសម្រាប់អនុវត្តគម្រោង ៤ នៅកម្ពុជា​ដោយធ្វើកិច្ច​ចុះ​ហត្ថ​លេខានៅ​ឯក្រសួង​ការ​បរទេស​ នាថ្ងៃទី ១០​កក្ដដានេះ ក្រោមអធិតេយ្យភាពនៃ ឯកឧត្តម ឧបនា​យករដ្ឋមន្ត្រី ហោ ណាំហុង​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស ជាមួយ ឯកឧត្តម គឹម ហាន សូ( Kim Han-Soo) អគ្គរដ្ឋទូតនៃសាធារណ​រដ្ឋ​កូរ៉េប្រចាំកម្ពុជា។

ឯកឧត្តម គួយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានធ្វើបទសម្ភាសន៍ដល់អ្នកសារពត័មាន។
ឯក​ឧត្តម​ គួយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ធ្វើប​ទ​សម្ភាស​ន៍​ដល់​អ្នក​សារ​ពត័​មាន។​

បើតាមសម្ដីរបស់ លោកឯឧត្តម កុយ គួង ដែល​ជា​​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេសបានឲ្យដឹងថា «គម្រោង​ទី​មួយ​គឺ​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង លើបណ្ដោយផ្តូវជាតិ លេខ២ ពី តា​ខ្មៅ ​ទៅអូចំបក់ និង ផ្លូវជាតិលេខ ២២ ពីអូរ​ចំបក់​ទៅ​អង្គ​តា​សោម ​ហើយគម្រោងទីពីរ លើកំណាត់ផ្លូវជាតិ លេខ ៤៨​ពី​ស្រែ​អំបិលទៅកោះកុង ដែលមានចំងាយផ្លូវ១៥២ គីឡូម៉ែត្រ ។»

ក្រោមការផ្ដល់ជំនួយនេះពីសាធារណរដ្ឋកូរ៉េនេះ ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​មានការអភិវ្ឍន៍ឲ្យកាន់តែប្រ​សើរ​ឡើង​លើ​ហេដ្ខា​រច​នា​សម្ពន្ធ័ ទំនប់​ប្រឡាយ ស្ពានថ្នល់ និង​ផ្លូវ​លំ​ជន​បទ​នៅ​តាម​ខេត្ត​នានា។

ដោយលោក ឯកឧត្តម កុយ គួង បានបន្តថា សម្រាប់​គម្រោង​ទីបី​  នេះ​ដើម្បី​អភិវឌ្ឍទំនប់ពហុបំណ​ងស្ទឹងដូនទ្រី ពីចន្លោះ​ខេត្ត បាត់​ដំ​បង និង ខេត្តពោធ៍សាត់ ហើយចំពោះគម្រោងទី បួន កែលំអផ្លូវជនបទជំហានទី២ នៅខេត្តចំនួន៩គឺ ខេត្ត កំពង់​ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ​សៀមរាប បន្ទាយមា​ន​ជ័យ បាត់ដំបង ពោធ៍សាត់ និង តាកែវ។

ប្រទេសកម្ពុជាមានទំនាក់ទំនងកាទូតជាមួយកូរ៉េខាងត្បួងតាំងពីឆ្នាំ ១៩៩៦ ហើយតាំងពីឆ្នាំ ២០​១២​ ទំហំទំ​នាក់​ទំន​​ងពា​ណិជ្ជ​កម្ម​កម្ពុជា​កូរ៉េ សរុបមកដល់​ពេល​នេះមានជំនួនទឹកប្រាក់​ប្រមាណ​ជាង ១០០០លានដុល្លារ ហើយ​រហូត​មកដល់ពេលនេះ។

គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក៏មានការចូលរួមដោយអធិតេយ្យ​ភាពពី នាយករដ្ឋមន្រ្តី ហ៊ុន សែន​ផង​ដែរ។ ហើយចំនួនទឹកប្រាក់ ២០០លានដុល្លារ​សហរដ្ឋអា​មេ​រិចនេះជា ឥនទាន ដែលមានអត្រា​ការប្រាក់ទាបបំផុត​សម្រាប់ឆ្នាំ ២០១៣​ ដល់ ២០១៦៕

Related Articles

Back to top button
Close
Close