ក្រសួងអប់រំលើកពេលប្រលងសញ្ញាប័ត្រសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២
Cambodia News
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានសំរេចលើកពេលនៃការប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ និងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ដោយសារតែប្រទេសកម្ពុជាជាប់រវល់ក្នុងការបោះឆ្នោតជាតិនៅខែកក្កដា នេះ។
បើតាមការបញ្ជាក់ពីមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអោយ ដឹងថា ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិរបស់សិស្សវិទ្យា ល័យថ្នាក់ទី១២ ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី៥ ខែកក្កដា ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី៥ ខែសីហាវិញ។
ចំណែកឯការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិរបស់សិស្សថ្នាក់ទី ៩ ដែលដើមឡើយត្រូវធ្វើនៅថ្ងៃទី១៦ខែកក្កដានោះក៍ត្រូវបានលើកពេលទៅ ធ្វើនៅថ្ងៃទី១៦ ខែសីហាវិញដែរ៕