សណ្ឋាគារ​២ជាន់​នៅ​ឥណ្ឌា​រលំបាក់​ធ្វើ​ឲ្យ​១៣​នាក់​ស្លាប់

នៅ​ប្រទេស​ឥណ្ឌា​មាន​មនុស្ស​យ៉ាង​តិច ​១៣​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ការ​ រលំបាក់​អគារ​មួយ​នៅ​ក្រុង Secunderabad ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។

ប៉ូលិស​និយាយ​ថា មាន​មនុស្ស​យ៉ាង​តិច​១៧នាក់​ទៀត​ត្រូវ​របួស​នៅ​ពេល​ដែល​សណ្ឋាគារ​ City Light ២ជាន់​បាន​រលំ​បាក់។

មន្រ្ដី ​ឥណ្ឌា​និយាយ​ថា ជញ្ជាំង​ចង្រ្កាន​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បាក់​សណ្ឋាគារ​ទាំង​មូល​ ដោយ​ធ្វើ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ត្រូវ​កប់​ក្នុង​អគារ​នោះ ហើយ​ក៏មាន​មនុស្ស​ច្រើន​នាក់​ទៀត​ដែរ​ដែល​កប់​ក្នុង​កំទេច​កំទី​អគារ។

ក្រុម ​អ្នក​ជួយ​សង្រ្គោះ​បាន​ប្រើ​ម៉ាស៊ីន​ជីក, ម៉ាស៊ីន​ស្ទូច និង​ម៉ាស៊ីន​កាត់​ស៊ីម៉ងដ៍​ធំៗ ដើម្បី​ទាញ​យក​មនុស្ស​ចេញ​ពី​គំនរ​អគារ​បាក់។

មក​ទល់​ពេល​នេះ​មាន​អ្នក​រស់​រាន​មាន​ជីវិត​ជាង​២០នាក់​ហើយ​ដែល​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ​ចេញ៕ (Radio Australia)

Related Articles

Back to top button
Close
Close