ក្រុមហ៊ុនអ៊ីនធើរណិតធំៗក្នុងពិភពលោករិះគន់សិង្ហបុរី
ក្រុមហ៊ុនអ៊ីនធើរណិតធំជាងគេបំផុត ក្នុងលោក ចំនួន៤បានរិះគន់ដល់ផែន ការរបស់ប្រទេសសិង្ហបុរី ក្នុងការរឹតបន្ដឹងច្បាប់លើវ៉ិបសាយថ៍ថ្មីៗ។
នៅ ក្នុងច្បាប់ថ្មីនេះ វ៉ិបសាយថ៍មួយចំនួនត្រូវតែមានអាជ្ញាប័ណ្ណដើម្បីប្រតិបត្ដិការ ហើយក៏ត្រូវរដ្ឋតម្រូវឲ្យបង់ប្រាក់ទុកជាមុនចំនួន៥ម៉ឺនដុល្លារ ថែមទៀត ហើយប្រាក់នេះអាចនឹងត្រូវរដ្ឋយកទុក ប្រសិនបើវ៉ិបសាយថ៍ទាំងនោះត្រូវគេរកឃើញថា រាយការណ៍ព័ត៌មានមិនសមរម្យនោះ។
ក្រុមហ៊ុនអ៊ីនធើរណិតធំៗមានដូច ជា Google, Yahoo, Facebook និង eBay បាននាំគ្នាសរសេរទៅកាន់រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងព័ត៌មាន ដោយបានលើកហេតុផលថា ច្បាប់ថ្មីនេះអាចជះឥទ្ធិពលអវិជ្ជមានដល់រូបភាពប្រទេសសិង្ហបុរី។
លោក បណ្ឌិត John Ure ពីក្រុមសម្ព័ន្ធអ៊ីនធើរណិតអាស៊ីដែលមានសមាជិកពីក្រុមហ៊ុនដូចជា ក្រុមហ៊ុន Yahoo និង Google នោះនិយាយថា សិទ្ធិអំណាចច្បាប់ដែលមានស្រាប់គឺគ្រប់គ្រាន់ណាស់ទៅហើយ ហើយបានលើកឡើងទៀតថា ការផ្លាស់ប្ដូរនេះនឹងអាចជាឧទាហរណ៍មិនល្អសម្រាប់ប្រទេសដទៃក្នុង តំបន់៕ (Radio Australia)