ស្ត្រី​មាន​សតិមិន​គ្រប់​ ត្រូវ​គេ​រំលោភ​មាន​ផ្ទៃ​ពោះ​ ៧ខែ ​កើត​កូន​តែ​ម្នាក់​ឯង​

Cambodia News

កំពង់ចា​ម ៖ ស្ត្រីម្នាក់​ដោយ​សារ​តែមាន​សតិ​មិនគ្រប់​​ ត្រូវបាន​ជនអគតិ​មិន​ស្គាល់​អត្តសញ្ញាណ​​ចាប់​រំលោភ​​​សេព​សន្ថវៈរហូត​ដល់​ មាន​ផ្ទៃ​ពោះ​ចំនួន​៧​ខែ​មកហើយ ​មានទីលំនៅ​ភូមិ​ណាំកិន ឃុំមៀន ស្រុកព្រៃឈរ តែនៅ​វេលាម៉ោង​៩ព្រឹក​ថ្ងៃទី​៩​ កក្កដា ២០១៣ នេះ ពេល​ដើរ​ទៅទិញម្ហូប​ ក៏បាន​បែក​ទឹកភ្លោះ​ឈឺ​ពោះ​កើ​តកូន​តែឯង មិន​បាច់​មានឆ្មប​មកជួយបង្កើតឡើយ តែ​ជា​អកុ​សល​ ទារក​ដែល​​ប្រសូត​មកនោះ ក៏លាចាកលោក​ទៅវិញ ។

បើ​តាមប្រភពពី​អ៊ំស្រី​របស់​នារីរងគ្រោះ​បានឱ្យ​ដឹងថា ក្មួយស្រី​​របស់គាត់​ត្រូវ​បាន​ឪពុកម្តាយ​ស្លាប់​ចោល​ជិត​២០​ឆ្នាំមកហើយ តាំងពី​​នៅវ័យកុមារមកម្ល៉េះ ហើយសព្វថ្ងៃរស់នៅ​ក្នុង​ផ្ទះ​ខ្ទម​តូចមួយ​ដែលមានជញ្ជាំង​​ធ្លុះធ្លាយ​​ មើលឃើញ​ពីម្ខាងទៅម្ខាង ។

គាត់បន្តទៀត​ថា ថ្វី​ដ្បិត​តែ​ក្មួយស្រី​មាន​សតិ​មិនគ្រប់​ក្តី តែក៏មិនដែល​ចេះ​ស្រែក​ជេរ​អ្នកភូមិ​ណា​នោះឡើយ មានតែគេ​អាណិត​អាសូរ​ដោយ​ក្មួយ​​គាត់បានដើរ​កោសខ្យល់​​ឱ្យគេតាមផ្ទះ ។ ប៉ុន្តែនៅ​ថ្ងៃមួយ​មិន​ដឹង​ជានរណា​នោះ​ទេ​ មក​ចាប់​​ក្មួយ​​ស្រីគាត់រំលោភ​រហូត​ដល់​មានផ្ទៃ​ពោះ​​៧​ខែ​បែប​នេះ​ទៅវិញ ៕

Cam

Related Articles

Back to top button
Close
Close