បក្ស​ប្រឆាំង​ថា ​ការ​វិល​ត្រឡប់​របស់​លោក ​សម​ រង្ស៊ី​ មិន​ប្រែ​ប្រួល​ឡើយ ​

Cambodia News

ភ្នំ​ពេញ​៖ នៅ​ថ្ងៃអង្គារ​នេះ មន្រ្តី​អ្នក​នាំពាក្យ​របស់​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ ​ថា គម្រោង​នៃ​ការ​វិល​ត្រឡប់​មក​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី នឹង​មិន​ប្រែប្រួល​ឡើយ បើ​ទោះ​ណា​ជាមួយ​ការ​គំរាម​ពី​ការ​ចាប់​ខ្លួន​ក៏​ដោយ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

លោក យឹម សុវណ្ណ បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា គ្មាន​បញ្ហា​អ្វី​ដែល​នាំ​ឲ្យ​ប្រែប្រួល​ដល់​គម្រោងនៃ​ការ​​វិល​ត្រឡប់​របស់ ​លោក សម រង្ស៊ី ឡើយ ព្រោះ​លោក​បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​ថា លោក​នឹង​ប្តូរ​ជីវិត​ដើម្បី​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​លោក សម រង្ស៊ី តាម​រយៈ​ក្លីប​វីដេអូ​លើ​បណ្តាញ​សង្គម Facebook របស់​លោក​កាល​ពី​ចុង​សប្តាហ៍​មុន ដោយ​អះអាង​ថា លោកនឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​​ខាង​មុខ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​ក៏​បាន​អះអាង​ដែរ​ថា សមត្ថកិច្ច​នឹង​អនុវត្ត​ដីកា​ចាប់​ខ្លួន​ភ្លាម ប្រសិន​បើ​លោក សម រង្ស៊ី មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

Related Articles

Back to top button
Close
Close