ខ្វះ​អនាម័យ​អាច​បណ្តាល​ឲ្យ​រលាក​តំរង​នោម​

Cambodia News

សុខភាព​៖ គេ​ទទួលស្គាល់ថា ស្ត្រីភេទ​ពិតជា​ជួប​ផល​លំបាក​ច្រើន ជាពិសេស​នៅពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ គឺ​ច្រើន​ជួបនឹង​បញ្ហា​រឿង បន្ទប់ទឹក​គ្មាន​អនាម័យ ។ ទាំងអស់នេះ គឺជា​ក្តី​ព្រួយបារម្ភ​របស់​ស្ត្រី ព្រោះ​អវយវៈ​ភេទ​របស់​​ស្ត្រី​ងាយ​នឹង​ឆ្លង​រោគ​ច្រើនជាង​បុរស ។​

Cam7មូល​ហេតុដែល​សំខាន់ គឺ​បំពង់​ទឹក​ម៉ូ​ត្រ​របស់​ស្ត្រី​មាន​លក្ខណៈ​ខ្លី ជាង​បុរស ទើប​ជា​ឱកាស​ដ៏​ល្អ​ធ្វើឱ្យ​មេរោគ​ងាយ​ឆ្លង​ចូលទៅ​កាន់​តម្រង នោម​បាន​យ៉ាង​លឿន​បំផុត ។ ក្នុងករណី​ប្រសិនបើ​កើតមាន​អាការ រលាក​ដោយសារ​ឆ្លង​មេរោគ គឺ​បណ្តាលឱ្យ​ឈឺពោះ​ខ្មួលៗ​នៅពេល បត់ជើងតូច ជាពិសេស​គឺ​ឈឺផ្សា​ខ្លាំង​នៅពេល​បញ្ចប់​ការ​នោម ។​

ក្រៅពីនេះ​ក៏​នៅមាន​អាការ​ឈឺ​បត់ជើង​ញឹកញាប់​ផងដែរ លក្ខណៈ​បែបនេះ ប្រសិនបើ​ទុក​បណ្តោយឱ្យ​យូរ អាច​នឹង​ឆ្លង​រាល ដាល​រហូត​ទៅដល់​រលា​ក​តម្រងនោម​ទាំងមូល​បាន ។ មធ្យោបាយ ដ៏​ល្អ​បំផុត ស្ត្រី​គួរ​ចេះ​មើលថែទាំ​ខ្លួនឯង​ឱ្យបាន​ល្អ ដោយ​ការសម្អាត អនាម័យ​នៅត្រង់​អវយវៈ​ភេទ​ឱ្យបាន​រាល់ថ្ងៃ ជាពិសេស​ក្រោយពេល បត់ជើងធំ​រួច គឺ​មិនគួរ​ជូត ឬ​លាង​ទ្វារធំ​បញ្ច្រាស​មក​ខាងមុខ​ទេ ពីព្រោះ​ការធ្វើ​បែបនេះ វា​អាច​ចម្លង​មេរោគ​ពី​ទ្វារធំ​ទៅកាន់ អវយវៈ​ភេទ​បាន​យ៉ាង​ងាយ​បំផុត ។​

ប្រសិនបើ​អាចធ្វើ​ទៅបាន គួរ​ជ្រើសរើស​ឈុត​ដែល​ផលិត​ពី សាច់​កប្បាស និង​មាន​ទំហំ​មិន​ចង្អៀត​ពេក ព្រមទាំង​ព្យាយាម ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​ខណៈពេល​មាន​អារម្មណ៍​ថា ការបត់​ជើង តូច​វា​ដំណើរការ​រអាក់រអួល​នោះ ៕ វត្តី​

Related Articles

Back to top button
Close
Close