ប្រធានាធិបតី​វេណេស៊ុយអេឡា​ផ្តល់​ជំរក​មនុស្សធម៌​ដល់​ EWard​ Snowden

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ប្រទេស​វេណេស៊ុយអេឡា​បាន​ប្រកាស​ជា​ផ្លូវការ​​ផ្តល់​ជំរក​​​មនុស្សធម៌​ដល់​ EWard Snowden អតីត​បុគ្គលិក​បំរើការងារ​នៅទី​​ភ្នាក់ងារ​សំងាត់​អាមេរិក​CIA ដែល​ជា​អ្នក​​ទំលាយ​​ឯកសារ​សំងាត់​ស្តីពី​​ការ​ស៊ើបការ​​​របស់​អាមេរិក​ទៅលើ ​មន្ត្រី​ការទូត​នានា​នៅ​​សហភាព​អឺរ៉ុប។ បួន​ខែ​បន្ទាប់​ពី​​មរណភាព​របស់​អតីត​ប្រធានាធិបតី​​​ Hugo Chavez ការ​ប្រកាស​ផ្តល់​ជំរក​ដល់​ Snowden នៅ​ថ្ងៃ​សុក្រ​​​​ម្សិលមិញ​នេះ មិន​មែន​​​ជា​ការចៃដន្យ​នោះ​ឡើយ​ ជាពិសេស​​។ គួរ​រំលឹក​ថា ថ្ងៃ​សុក្រ​ទី​៥ កក្កដា ​គឺ​ជា​ថ្ងៃ​រំលឹក​បុណ្យ​ឯករាជ្យ​ជាតិ​វេណេស៊ុយអេឡា។​

កាលពី ​ជាង​១០​ថ្ងៃ​មុន ប្រធានាធិបតី​​​វេណេស៊ុយអេឡា​ Nicolas Maduro ធ្លាប់​បាន​បង្ហាញ​អោយដឹង​​រួច​មក​ហើយ នូវ​គោលបំណង​ចង់​ផ្តល់​ជំរក​ជ្រកកោន​អោយ​ដល់​ EWard Snowden នៅ​លើ​ទឹកដី​វេណេស៊ុយ អេឡា។​ ប៉ុន្តែ​ ប្រធានាធិបតី​នៅ​អាមេរិកឡាទីន​រូបនេះ​​នៅ​មិន​ទាន់​​ប្រាប់​អ្វី​អោយ​ ច្បាស់លាស់​​​​នៅឡើយ។

បន្ទាប់​​​ពីនោះ​ មក​ ភាព​តាន​តឹង​​​​និង​កំហឹង​​​​​​​បាន​ចាប់ពុះពោរ​ឡើង​​ ពិសេស​គឺ​នៅ​ថ្ងៃ​៣​កក្កដា កន្លង​មក គឺ​នៅ​ពេល​ដែល​​​​អឺរ៉ុប​​បាន​​​បង្ខំ​យន្តហោះ​ប្រធានាធិបតី​ Evo Morales នៃ​​ប្រទេស​បូលីវី​ អោយ​ចុះចត​​​​នៅ​ប្រទេស​អូទ្រីស។ អឺរ៉ុប​​​​សង្ស័យ​ថា យន្តហោះ​នេះ​មាន​ដឹក​ EWard Snowden ​​ អតីត​បុគ្គលិក​បំរើការងារ​នៅទី​​ភ្នាក់ងារ​សំងាត់​អាមេរិក​CIA ដែល​អាមេរិក​ស្វែង​រក​ចាប់​ខ្លួន​នោះ។ ប្រធានាធិបតី​៦​រូប​បាន​ប្រជុំគ្នា​ នៅ​ប្រទេស​បូលីវី​ទាមទារ​អោយ​បារាំង​ អេស្ប៉ាញ​ និង​ព័រទុយហ្កាល់​​ ធ្វើការ​​សុំ​អោស​ចំពោះ​ទង្វើ​នេះ​ ព្រោះថា​វា​អាច​បង្ក​ជា​​គ្រោះថ្នាក់​ដល់​អាយុជិវិត​ប្រធានាធិបតី​បូលីវី។

នៅ​ក្នុង​ជំនួប​ប្រជុំ​ប្រធានាធិបតី​ទាំង​៦​រូប​​នេះ ប្រធានាធិបតី​វេណេស៊ុយអេឡា​ Nicolas Maduro ​បានទូន្មាន​​​ប្រធានាធិបតី​បូលីវី ​​ Evo Morales មិន​អោយធ្វើការ​​​ទុកចិត្ត​សហរដ្ឋ​អាមេរិក។ លោក​ Maduro ​លើក​ឡើង​ថា “អាណាចក្រ​អាមេរិក​ខាងជើង​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ឆ្កួត​លីលា ​​ព្រោះ​​តែ​​​ក្មេង​ម្នាក់​នេះ​​​និយាយប្រាប់​តែ​ពី​​​​ការ​ពិត​ទាក់ទង​នឹង ​ការ​ស៊ើបការ​សំងាត់​​ដ៏​លើសលុប​​​របស់​ប្រទេស​ដែល​ចង់​ត្រួតត្រា​ពិភពលោក​​ ទាំងមូល​នេះ” ៕​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close