អ្នកសារព័ត៌មាន«អ្នកមើលផ្លូវ» ត្រូវជនមិនស្គាល់មុខ សម្លាប់
Cambodia News
ខេត្តកំពត៖ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូល ថ្ងៃទី៨ កក្កដា ២០១៣ អ្នកយកសារព័ត៌មាន«មើលផ្លូវ»ម្នាក់ត្រូវជនមិនស្គាល់មុខ បាញ់ប្រហារស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិខ្វាវ ឃុំចំប៉ីស្រុកអង្គរជ័យ ។
ជនរងគ្រោះឈ្មោះ ឈ្មង អោម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ត្រូវឃាតកបាញ់ប្រហារ១គ្រាប់ចំគុម្ពត្រចៀកបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយនៅលើខ្លួនសពគេឃើញមានកាន់លិខិតបេសកកម្មរបស់សារព័ត៌មាន« មើលផ្លូវ»។
បើតាមសាក្សីឱ្យដឹងថា មុនពេលកើតហេតុគេលឺសំឡេងម៉ូតូតែមិនចាប់អារម្មណ៍ថាអ្វីនោះទេ លុះក្រោយមកស្រាប់តែមានសំឡេងផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលនាំគ្នាមកមើលក៏ឃើញមានមនុស្សដេកស្លាប់ តែម្តងចំណែកជនដៃដល់ក្រោយពេលកើតហេតុជិះម៉ូតូរត់គេចខ្លួនបាត់។
លោក អនុសេនីយ៏ឯក ប្រាក់ ម៉ឺន មេបញ្ជាការរងស្រុកអង្គជ័យ បានប្រាប់អ្នកយកពត័មានថាឈ្មោះឈ្មង អោម ភេទប្រុស អាយុ៣៦ឆ្នាំ និងមានលិខិតប៉េសកកម្មសាពត័មាន(អ្នកមើលផ្លូវ)មួយច្បាប់លោក បន្តទៀតថាជាជាងសំណង់។
លោកពៅ សាមិត្ត អធិការនគរបាលស្រុកអង្គជ័យ អោយដឹងថា ការបាញ់សម្លាប់បុរសជាអ្នកកាសែតនៅលើកំណត់ផ្លូវជាតិលេខ៣១នេះជា ករណី ប្លន់ប្រដាប់អាវុធ៕