អតីត​អ្នក​បុរី​កីឡា ​ត​វ៉ា​បិទ​ផ្លូវ​ចូល​សាលា​រាជ​ធានី​ភ្នំពេញ​

Cambodia News

អតីតអ្នកបុរីកីឡាដែលកំពុងបិតផ្លូវចូលសាលារាជធានីភ្នំពេញ។
អតីតអ្នកបុរីកីឡាដែលកំពុងបិតផ្លូវចូលសាលារាជធានីភ្នំពេញ។

ភ្នំ​ពេញ៖ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា អតីត​អ្នក​បុរី​កីឡា​ប្រមាណ​ជា​១០០​នាក់ តំណាង​ឲ្យ​៥០​គ្រួសារ បាន​តវ៉ា​បិទផ្លូវ ចូល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំឲ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា​ សុជាតិ​វង្ស ចេញមុខ​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​។

អ្នក​តវ៉ា​បាន​ត្អូញត្អែរថា ការរស់នៅ​របស់​​ពួកគេ ជួប​ការលំបាក ដោយ​រស់នៅ​ក្រោម​តង់ ជិត​សំរាម និង​ធ្លាក់ខ្លួន​ឈឺ​។ អ្នក​តវ៉ា បាន​លើក​បដា ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោះ​ស្រាយ​បញ្ហា ដោយ​គោរព​តាម​ការសន្យា​កាលពី​ឆ្នាំ​២០០៤ និង​ទាមទារ​ឲ្យ​អភិបាល​រាជធានី ជួយ​ផ្តល់​ស្បៀង​អាហារ និង​ចេញមុខ​មក​ដោះស្រាយ​។

អ្នក​តវ៉ា​អះអាងថា ពួកគេ​៤៥​គ្រួសារ​ក្នុងចំណោម ១០៧​គ្រួសារ មិនទាន់​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ហើយ​កំពុង​រស់នៅ​កន្លែងចាស់ ដែល​ពួកគាត់​ធ្លាប់​រស់​នៅ​​មុនពេល​​ក្រុមហ៊ុន​បាន​បណ្ដេញចេញ​​កាលពី​ដើម​ ឆ្នាំ​​២០១២៕​

Related Articles

Back to top button
Close
Close