គណ​បក្ស​សង្រ្គោះ​ជាតិ​គ្រោង​ធ្វើ​ពិធី​បង្សុ​កូល​ដល់​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ថ្ងៃ​ទី​០៥​-​០៦​ កក្កដា ១៩៩៧​

Cambodia News

ភ្នំ​ពេញ​៖ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រោង​នឹង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​បង្សុកូល និង​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​១៦អង្គ ដើម្បី​គោរ​ព​វិញ្ញាណ​ក្ខន្ធ​ដល់​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ក្នុង​ ព្រឹត្តិការណ៍​ថ្ងៃទី០៥-០៦ខែកក្កដា ឆ្នាំ​១៩៩៧។

ទិដ្ឋភាពកងកម្លាំងប្រដាប់អាវុធត្រៀមប្រឈមគ្នាក្នុងព្រឹត្តិការណ៍​ថ្ងៃទី៥-៦ កក្កដា ១៩៩៧។
ទិដ្ឋភាពកងកម្លាំងប្រដាប់អាវុធត្រៀមប្រឈមគ្នាក្នុងព្រឹត្តិការណ៍​ថ្ងៃទី៥-៦ កក្កដា ១៩៩៧។

តាម​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ចុះ​ថ្ងៃទី០៥ ខែកក្កដា នេះ ពិធី​បុណ្យ​បង្សុកូល​នោះ នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​៨ព្រឹក នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​ ផ្ទះ​លេខ៥៧៦ ផ្លូវ​ជាតិ​លេខ២ ក្នុង​សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​ថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ​១៩៩៧ គឺ​ជា​ព្រឹត្តិការណ៍​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​មួយកណ្តាល​រាជធានី​ភ្នំពេញ រវាង​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ កាល​ជា​នាយក​រដ្ឋមន្រ្តីទី១ និង​កង​ទ័ព​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ជា​នាយករដ្ឋមន្រ្តីទី២។ ព្រឹត្តិការណ៍​នា​ពេល​នោះ​ធ្វើ​ឲ្យ​មាន​ការ​យល់ ​ខុសគ្នា ដោយ​ក្រុម​ម្ខាង​ចាត់​ទុកថា ជា​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​មួយ​ហើយ​ក្រុម​ម្ខាង​ទៀត​ចាត់​ទុក​ថា វា​គឺ​ជា​រដ្ឋប្រហារ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នា​ថ្ងៃ ​ទី៦ កក្កដា ស្អែក​នេះ លោក ផៃ ស៊ី​ផាន​ អ្នក​នាំពាក្យ​អង្គភាព និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ចាត់​ទុក​ថា នោះ​គ្រាន់​តែ​ជា​ទង្វើ​របស់​ពួក​ឧទ្ទាមប៉ុណ្ណោះ ដោយ​​មិ​ន​មាន​ទិស​ដៅ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ការ​រួបរួម​គ្នា និង​ឯកភាព​ជាតិ​នោះ​ឡើយ៕

Related Articles

Back to top button
Close
Close