គណ​បក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​ការ​ប្រើ​អំពើ​ហិង្សា​របស់​គណ​បក្ស​កាន់​អំណាច​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃ​ទី​៤ ខែកក្កដា ​ គណ​បក្ស​​សង្គ្រោះ​ជាតិ បាន​​​ថ្កោល​​ទោស​​​សកម្ម​ជន​​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​បាន​ប្រើ​ហិង្សា​អុក​ទ្បុ​ក​ក្បួន​ឃោសនា​រក​សំ​ទ្បេង​ឆ្នោត​​​របស់​​ គណបក្សស​ង្គ្រោះ​ជាតិ ក្នុង​សង្កាត់​បី ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

1260_376229145832547_1703300802_nសេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា​​ឲ្យដឹងថា សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជិះ​ម៉ូតូ និង​ចាក់​ធុង​បាស់​​លើ​រថយន្ត តាម​អុក​ទ្បុ​ករំ​ខាន​ក្បួន​ដង្ហែ​របស់ខ្លួន និង​បាន​ចាប់​ហែក​អាវ​អ្នកយក​ព័ត៌មាន​ម្នាក់ ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ប្រតាយប្រតប់​ដណ្តើម​យក​ម៉ា​ស៊ីន​ថត​រូប​​របស់​អ្នកយក​ព័ត៌មាន​រូបនោះ​។ ​

​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ពង្រឹង​តួនាទី ភារកិច្ច និង​សមត្ថភាព​របស់​ខ្លួន ប្រកបដោយ​តម្លាភាព និង​ស្មើ​ភាព​​គ្នា ដោយ​មិន​មាន​ការរើសអើង​គណ​បក្ស​នយោបាយ​ណាមួយ​ទ្បើយ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោតជាតិ​ខាងមុខ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕

Related Articles

Back to top button
Close
Close