​កម្ពុជាប្រារព្ធទិវាសេរីភាព​សារព័ត៌មានពិភពលោក

នៅ​ថ្ងៃព្រហស្បតិ៍ ទី​០៣ ​​​ឧសភា ២០១២ នេះបណ្តា​មន្រ្តី​រដ្ឋា​ភិ​បាល​ អង្គ​ការ​សង្គម​ស៊ី​វិល​ និង​អ្នក​កា​សែត​ជាតិ និង​អន្តរ​ជាតិ ​ ​បាន​ជួប​ជុំ​គ្នា​ដើ​ម្បី​អប​អរ​សា​ទរ​ទិ​វា​សេ​រី​ ភាព​សារ​ព័ត៌មាន​ពិភព​លោក។​​

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិ​ធី​ដែល​រៀប​ចំ​ដោយ​អង្គ​ការ​យូ​ណេ​ស្កូ​ប្រ​ចាំកម្ពុជា​ថា​ ការ​ជួប​ជុំ​គ្នា​នេះ​ គឺដើ​ម្បី​រំ​លឹក​ដល់​ស្នា​ដៃ​អ្នក​កាសែត​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​បេ​សក​កម្ម​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ពិត​មក​ផ្សព្វ​ផ្សាយ​ ហើយ​មាន​ពេល​ខ្លះ​ពួក​គេ​ត្រូវ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​រហូត​ដល់​បាត់​បង់​ជី​វិត​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​លោក បាន គីមូន អគ្គ​លេ​ខា​ធិ​ការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ និង​លោក​ស្រី​ ចច​ជីវ៉ា បូកាវ៉ា (Georgieva Bokova) បាន​ថ្លែង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួម​ក្នុង​ឱ​កាស​ទិ​វា​សេរី​ភាព​ សារ​ព័ត៌​មាន​​នេះ​ផង​ដែរ​ថា ​សេ​រី​ភាព​សារ​ព័ត៌មាន​ គឺ​ជា​សេ​រី​ភាព​មួយ​យ៉ាង​សំខាន់​​ដែល​ផ្តល់​នូវ​គ្រឹះ​នៃ​សេច​ក្តី​​ថ្លៃ​ថ្នូរ​​ជា​មនុស្ស។

ព្រម​គ្នា​នេះ​មណ្ឌល​កម្ពុជា​ដើ​ម្បី​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ក៏​បាន​បង្ហាញ​របាយ​ការណ៍​ស្រាវ​ជ្រាវ​ទាក់​ទង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ផង​ ដែរ​ ដែល​រក​ឃើញ​ថា​ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​គួរ​តែ​ចាប់​ផ្តើម​បង្កើតឡើងនោះ​ គឺដោយសារតែសិទ្ធិ​នេះ​នៅ​មិន​ទាន់​សម្រេចបានជាផ្លែ​ផ្កា​​នៅ​ឡើយ​នៅប្រទេសកម្ពុជា៕

Related Articles

Back to top button
Close
Close