៧ថ្ងៃដំបូងនៃការឃោសនារកសំឡេងឆ្នោត មានបណ្តឹង ៧០ករណី
Cambodia News

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ពេលនេះ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន ៧០ ដែលក្នុងចំណោមនោះ ៦១ បណ្តឹងប្តឹងចូលគណៈកម្មាការបោះឆ្នោតឃុំ-សង្កាត់ និង ៩ បណ្តឹងប្តឹងចូលគណៈកម្មការបោះឆ្នោតរាជធានី-ខេត្ត។
លោក កែវ ផល្លា ប្រធាននាយកដ្ឋាននីតិកម្មរបស់ គ.ជ.ប បាននិយាយថា ក្នុងចំណោមបណ្តឹងទាំង ៧០ នោះ បានដោះស្រាយរួចរាល់ចំនួន ៣៣ បណ្តឹង និងកំពុងបន្តដោះស្រាយបណ្តឹងដែលនៅសេសសល់ទៀត។
លោកបានបញ្ជាក់ថា «បណ្តឹងទាំងនោះពាក់ព័ន្ធនឹងការរំខាន ការគំរាមកំហែង ការហែកខិតប័ណ្ណ»។ លោកបន្តថា បណ្តឹងទាំងនោះគឺមកពី ១៣ រាជធានី-ខេត្ត៕