​សាលា​រាជធា​នី​ភ្នំពេញ ​អះ​អាង​ដោះ​ស្រាយ​បញ្ហា​អ្នក​សហគមន៍​បុរី​កីឡា​មុន​ការ​បោះ​ឆ្នោត​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​ព្រឹកថ្ងៃទី០៣ ខែកក្កដាមន្រ្តី​សាលារាជធានី​ភ្នំពេញ​បាន​អះអាង​​ថា ខ្លួន​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​អ្នក​សហគ​មន៍​បុរីកីឡា ឲ្យ​បាន​រួច​រាល់​នៅ​មុន​ការ​បោះ​ឆ្នោត ប្រសិន​បើ​មាន​ពេល​គ្រប់​គ្រាន់​។

ក្រុមអ្នកសហគមន៍បុរីកីឡាធ្វើការតវ៉ាខាងមុខសាលារាជធានីភ្នំពេញកន្លងមក។
ក្រុមអ្នកសហគមន៍បុរីកីឡាធ្វើការតវ៉ាខាងមុខសាលារាជធានីភ្នំពេញកន្លងមក។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចម្លើយ​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​សហគមន៍​បុរីកីឡា​ពេញ​ចិត្ត​ទេ។ ពួក​គេ​ទាមទារ​ឲ្យ​លោក ប៉ា សុជាតិវង្ស ដែល​ទើប​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជ​ធានី​ភ្នំពេញថ្មី ពន្លឿន​បញ្ហា​របស់​អ្នក​សហគមន៍​បុរីកីឡា​នេះ ព្រោះ​ថា រដូវ​វស្សា​បាន​មក​ដល់​ហើយ ពួក​គាត់​កំពុង​តែ​ជួប​ការ​លំបាក​ដោយ​មិន​មាន​ផ្ទះ​សម្បែង​ត្រឹមត្រូវ។

គួរ​បញ្ជាក់​ថា អ្នក​សហគមន៍​បុរីកីឡា​បច្ចុប្បន្ន​នេះ​នៅ​សល់​តែ​១០៧គ្រួសារ​ប៉ុណ្ណោះ ដែល​កំពុង​តែ​ធ្វើ​ការ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច ដែល​បាន​បណ្តេញ​​ពួក​គេ​ចេញ​ពី​ផ្ទះ​សម្បែង​កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០១២៕

Related Articles

Back to top button
Close
Close