កូរ៉េ​ខាងជើង​ត្រៀម​ចូល​តុចរចា​ ៦ភាគី​នៅ​ទី​ក្រុងមូស្គូ

មន្ត្រី​ការ​បរទេស​របស់​កូរ៉េខាងជើង​បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​ជា​ផ្លូវ​ទូតនៅ​​​​ប្រទេស​​រុស្ស៊ី កាល​ពីថ្ងៃ​អង្គារ​​ទី ២​ កក្កដា ម្សិលមិញ ទាក់ទង​​នឹង​​សំណុំ​រឿង នុយក្លេអ៊ែរ របស់ខ្លួន។ មន្ត្រី​​ខាង​លើ​​បាន​​ចូល​ជួប​ថ្នាក់​ដឹកនាំ​រុស្ស៊ី​មុន​នឹង​កិច្ចប្រជុំ​ ប្រាំមួយ ប្រទេស​ដែល​បាន​គ្រោង​នៅ​ថ្ងៃទី៤​កក្កដាស្អែក​នេះ។

មុន​នឹង​កិច្ច​ជំនួប​ប្រាំមួយ​ភាគី​មួយ​ថ្ងៃ មន្ត្រី​ការទូតកូរ៉េខាង​ជើង​បាន​ចូល​ជួប ជា​មួយ​ភាគីរុស្ស៊ី​ដើម្បីពិភាគ្សា ស្តី​ពី​សំណុំរឿង​នុយក្លេអ៊ែរ​របស់​ខ្លួន។ នា​រយះ​ពេល​ចុង​ក្រោយ​នេះ ចិន​ហាក់​ដូច​ជា​ប្ដូរ​ឥរិយាបទ​បន្តិច ដោយ​រិះគន់​ចំពោះ​នយោបាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។ ផ្ទុយ​ពី​ពេល​មុន ចិន​តែងតែ​មាន​ជំហរ​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ ប្រទេស​គុម្មុយនីស​មួយ​នេះ។

ហេតុ​ផល​ខាងលើ​នៅ​ក្នុង​ទស្សនកិច្ច ថ្ងៃអង្គារ​ម្សិលមិញ​នេះ អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាងជើង ដែល​ជា​អ្នក​តំណាង​កិច្ច​ចរចា បាន​ចូល​ជួប​ជា​មួយ​ភាគី​រុស្ស៊ី​ដែល​គេ​យល់​ថា នៅ​តែ​មាន​ជំហរ​គាំទ្រ​នយោបាយ​នុយក្លែអ៊ែរ​របស់​ខ្លួន​នៅ​ឡើយ។

នៅ​ថ្ងៃ​ទី​៤​កក្កដា​ស្អែក​នេះ នៅ​ទីក្រុងមូស្គូ គេ​នឹង​រៀបចំ​ឱ្យ​មាន​កិច្ចចរចា​មួយ រវាង​៦ប្រទេស​ដែល​មាន​ដូច​ជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និង​កូរ៉េ​ខាងជើង​ផ្ទាល់ ស្ដីពី​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។ នេះ​ជា​កិច្ច​ចរចា​ដែល​បាន​ស្នើ​ឡើង ដោយ​លោក​គីម ជុងអ៊ុន​ថ្នាក់​ដឹកនាំ​វ័យ​ក្មេង របស់​ទីក្រុង​ព្យូងយ៉ាង។​ដោយ​កន្លង​មក​កិច្ច​ចរចា​ជា​ច្រើន តែងតែ​ទទួល​បរាជ័យ។

គួរ​រម្លឹក​ថា កិច្ច​ប្រជុំ​រវាង​៦ប្រទេស​ខាង​លើ ស្តី​អំពី​ប្រធានបទ​នុយក្លេអ៊ែរ បាន​គ្រោង​រៀបចំ​ម្តង​រួច​ទៅ​ហើយ​នា​ឆ្នាំ២០០៣​កន្លង​ទៅ តែ​ត្រូវ​កូរ៉េ​ខាងជើង សុំ​លើក​ពេល​ជា​ហូរហែរ។ ហើយ​អស់​រយះ​ពេល​ជា​ច្រើន​សប្តាហ៍​មកហើយ ដែលទីក្រុងព្យូងយ៉ាង តែងតែ​គំរាម​ដល់​កូរ៉េ​ខាងត្បូង និង​សហគមន៍​អន្តរជាតិ​ជា​ញឹកញ៉ាប់ ដោយមានការដាក់ពង្រាយទ័ព និង​គ្រាប់រ៉ូកែត ជាច្រើន នៅតាមបណ្ដោយព្រំដែន​របស់ ខ្លួនជាមួយទីក្រុងសេអ៊ូល។ តែ​គេ​ឃើញ​ថា ពេល​នេះ​ទីក្រុងព្យូងយ៉ាង បាន​បង្ហាញ​ពី​ជំហរ​ចង់​ចូល​តុ​ចរចា​ទៅ​វិញ។

គោល​បំណង​របស់​សហគមន៍​អន្តជាតិ គឺ​ចង់​ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ បន្ទាន់។ តែ​នៅ​ក្នុង​ការ​ប្រកាស​កាល ពី​ថ្ងៃ​ម្សិលមិញ​ដដែល​នេះ ​អ្នកតំណាង​ការទូត​កូរ៉េ​ខាងជើង បាន​ប្រកាស​ថា ​រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង មិន​ព្រម​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ឡើយ ប្រសិន​ជា​សហរដ្ឋ​អាមេរិក នៅ​តែ​មិន​ឈប់ នយោបាយ​បែប​រើសអើង​មកលើកូរ៉េខាងជើង​ទៀត៕ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close