គ្រោះធម្មជាតិនៅប្រទេសចិន និងឥណ្ឌូណេស៊ី
តាំងពីចុងសប្តាហ៍មុន រហូតមកដល់ពេលនេះ នៅប្រទេសចិន មានមនុស្សយ៉ាងតិច ៣៩នាក់ បាត់បង់ជីវិតដោយសារទឹកជំនន់ និងការច្រោះដី។
ភ្លៀងបានធ្លាក់ជោគជាំ នៅភាគខាងជើង និងភាគខាងត្បូងឈាងខាងលិចប្រទេសនេះ
អាជ្ញាធរចិន បានព្រមានថាអាចនឹងមានធ្លាក់ភ្លៀងធំៗបន្ថែមទៀត។
រីឯ នៅប្រទេសឥណ្ឌូណេស៊ី មានសេចក្តីរាយការណ៍មកថា កុមារមួយចំនួនបានស្លាប់នៅក្នុងវិហារសាសនាអ៊ីស្លាម ដោយការរញ្ជួយដីមួយ ដែលបានធ្វើឲ្យវិហារសាសនាអ៊ីស្លាមរលំបាក់ នៅឯខេត្ត Aceh ។
កុមារប្រមាណជា ២០នាក់បានជាប់នៅក្នុងវិហារសាសនាអ៊ីស្លាមដែលបាក់រលំ ក្នុងបោះកុមារ៦នាក់បានបាត់បង់ជីវិត។
មជ្ឈមណ្ឌលផ្នែកគ្រោះអាសន្នជាតិ និយាយថា មនុស្ស១៥០នាក់បានចុះឈ្មោះក្នុងបញ្ជីជនរងគ្រោះ ហើយបាតុភូតរញ្ជួយដីនេះ បានប៉ះពាល់ដល់លំនៅស្ថានប្រមាណជា៣៥០ខ្នង៕ (Radio Australia)