អូស្ត្រាលី​អាច​នឹង​មាន​ច្បាប់​ទទួល​ស្គាល់​អាពាហ៍​ពិពាហ៍​មនុស្ស​ភេទ​ដូច​គ្នា

ឧបនាយក​រដ្ឋ​មន្ត្រី​ប្រទេស​អូស្ត្រាលី លោក Anthony Albanese បាន​ប្រកាស​ថា រដ្ឋាភិបាល​​​​​បក្ស​ពលករ​នឹង​អនុញ្ញាត​ឲ្យ​មាន​អាពាហ៍​ពិពាហ៍​មនុស្ស​ភេទ​ ដូច​គ្នា។

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោកខេវិន រ៉ាត់ ​និយាយ​ថា​​​​​​លោក​គាំទ្រអាពាហ៍​ពិពាហ៍​មនុស្ស​ភេទ​ដូច​គ្នា​​ ហើយ​គណបក្ស​ពលករ​បាន​ទទួល​យក​គោល​នយោបាយ​នេះ ​នៅ​ក្នុង​សន្និសីទ​ជាតិ​ឆ្នាំ​មុន។

លោក​ខេវិន រ៉ាត់​បាន​អំពាវនាវ​ដល់​​មេដឹក​នាំ​បក្ស​ប្រឆាំង លោក​ Tony Abbott ​ឲ្យ​​​អនុញ្ញាត​សមាជិក​សភា​ទាំង​អស់​ បោះ​ឆ្នោតលើ​​ច្បាប់​អាពាហ៍​ពិពាហ៍​មនុស្ស​ភេទ​ដូច​គ្នា​ដោយ​​មនសិការ ដោយ​មិន​ចាំ​បាច់​ថា​ ​បក្ស​ណា​ជា​អ្នក​ឈ្នះ​​ការ​បោះ​ឆ្នោត​​ជាតិ​​នោះ​ទេ។

​ លោក Anthony Albanese មាន​ប្រសាសន៍​ថា បក្ស​ពលករ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី មាន​​​អាពាហ៍​ពិពាហ៍​មនុស្ស​ភេទ​ដូច​គ្នា​៕(Radio Australia)

Related Articles

Back to top button
Close
Close