រុស្ស៊ី នឹង​មិន​ផ្តល់​សច្ចាប័ន​បញ្ជូន Edward Snowden ទៅ​ឱ្យ​អាមេរិក​ទេ

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine បានបញ្ជាក់ថា​នឹង​មិន​ចាប់​បញ្ជូន Edward Snowden ទៅ​ឱ្យ​សហរដ្ឋ​អាមេរិក​ជា​ដាច់​ខាត។ តែ​ទោះ​យ៉ាង​លោក ក៏​ចង់​ឱ្យ​មាន​ការ​ចាត់​តាំង​តំណាង​របស់​ក្រុម​ទីភ្នាក់ងារ​សន្តិសុខ រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​រក​ដំណោះ​ស្រាយ​មួយ​ទាក់ទង​នឹងសំណុំរឿង Edward Snowden នេះដែរ។

នៅ​ក្នុង​សន្នីសិទ​ កាសែត​មាន​មួយ​កាល​ពីរ​ម្សិលមិញ ថ្នាក់​ដឹកនាំ​កំពូល​រុស្ស៊ី បាន​ប្រកាស​ថា​មិន​ចាប់​បញ្ជូន​ជន​ណា​ម្នាក់​ឡើយ ទៅ​ឱ្យ​សហរដ្ឋអាមរិក។ ជាង នេះ​ទៅ​ទៀត​ Edward Snowden នឹង​អាច​ស្នាក់​នៅ​ប្រទេស​រុស្ស៊ី​ផងដែរ ប្រសិន​ជា​គេ​ឈប់ ប្រព្រឹត្ត​កំហុស​ផ្សេង​ទៀត​ចំពោះ​សហរដ្ឋអាមេរិក។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិន​ជា​ Edward Snowden ចង់​ស្នាក់​នៅ​រុស្ស៊ី គេ​នឹង​អាច​នៅ​បាន តែ​គេ​ត្រូវ​ឈប់​វាយ​ប្រហារ​ទៅ​លើ​សហរដ្ឋអាមេរិក បន្តទៀត។ នេះ​ជា​ការ​សម្រេច​មួយ ដោយ​លោក​បាន​បញ្ជាក់​ថា ថ្មី​ត្បិត​តែ​វា​ជា​ការ​សម្រេច​ចិត្ត​ហាក់​ដូច​ជា​ចម្លែក​បន្តិច​ក៏ពិតមែន។

លោក ពូទីន​លើក​ឡើង​ថា ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី​នឹង​មិន​សហការ​ជា​មួយ​អតីត​ជន​ដែល​បញ្ចេញ​ឯកសារ​ សម្ងាត់​របស់ NSA នេះ​ឡើយ។ ហើយ​លោក​បញ្ជាក់​ឡើង​វិញ​ថា​កន្លង​មក ក៏​គ្មាន​ក្រុម​ភ្នាក់ងារ​សម្ងាត់​របស់​រុស្ស៊ី​ណាម្នាក់ បាន​ទៅ​ធ្វើ​ការ​ជា​មួយ​Edward Snowden​ដែរ។ ក្នុង​ន័យ​នេះ​រុស្ស៊ី​ចង់​បញ្ជាក់​ថា​ការ​ចង់​ទទួល Edward Snowden​មិនមែន​ក្នុង​គោល​បំណង​ចង់​បាន​ផល​ប្រយោជន៍ ដើម្បី​រួមដៃ​ជា​មួយគេឡើយ។ លោក​គ្រាន់​តែ​ចាត់​ទុក Snowden ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ប៉ុណ្ណោះ។

សូម ​បញ្ជាក់​ថា​Edward Snowden​ជាអតីត​បុគ្គលិក​បម្រើ​ការ​នៅ​ទីភ្នាក់ងារ​សម្ងាត់​អាមេរិក ​C I A និង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA ដែល​បាន​ទម្លាយ​ចេញ​ជា​សាធារណៈ​នូវ​ឯក​សារ​សម្ងាត់​របស់​NSA ហើយ​អជ្ញាធរ​អាមេរិក​កំពុងតែ​តាមចាប់ខ្លួន។ បច្ចុប្បន្ន​បុរស​​អាយុ៣០រូប​នេះ​បាន​កំពុង​សំចត នៅ​ព្រលាន​យន្តហោះ​ទីក្រុង​មូស្គូ នៅ​ឡើយ តាំងពី​ថ្ងៃ២៣​មិថុនាមក ដោយ​សារ​តែ​លិខិត​ឆ្លង​ដែន​របស់​គេ​ត្រូវ​បាន​អជ្ញាធរ​អាមេរិក​លុបចោល៕ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close