បារាំងទទូចឲ្យអាម៉េរិកបញ្ឈប់ស៊ើបការណ៍លើសហគមន៍អឺរ៉ុប
ប្រធានាធិបតីនៃប្រទេសបារាំង Francois Hollande បានអំពាវនាវសុំឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់សកម្ម ភាពស៊ើបការណ៍សម្ងាត់ ភ្លាមៗទៅលើសហគមន៍អឺរ៉ុប។
មាន របាយការណ៍នានាដែលនិយាយថា គិញសម្ងាត់របស់សហរដ្ឋអាម៉េរិកបានលបស្ដាប់ និងស្ទាក់ចាប់សំឡេងការធ្វើទំនាក់ទំនងគ្នារបស់ការិយាល័យនៃ សហគមន៍អឺរ៉ុប។
ព័ត៌មានទាំងនោះបានលើកបញ្ហានេះឡើងដោយផ្អែក តាមការទម្លាយឯកសារដោយលោក Edward Snowden ដែលជាអតីតភ្នាក់ងារចារកម្មអាម៉េរិក័ងដែលកំពុងរត់គេចពីការចាប់ ខ្លួនរបស់អាជ្ញាធរសហរដ្ឋអាម៉េរិក។
លោក Francois Hollande មានប្រសាសន៍ថា បើសិនវាជាពិតដូចអ្វីដែលព័ត៌មានបានចុះផ្សាយនោះ វាអាចការគំរាមកំហែងដល់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង សហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ដែលនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ។
រដ្ឋ មន្រ្តីការបរទេសសហរដ្ឋអាម៉េរិក លោក John Kerry នឹងមិនធ្វើការអត្ថាធិប្បាយចំពោះការចោទប្រកាន់ទាំងអស់នេះឡើយ។ ប៉ុន្តេលោកថ្លែងថា សកម្មភាពចារកម្មទាំងអស់នោះគ្មានអ្វីចម្លែកឡើយក្នុងកិច្ចការ ទំនាក់ទំនងអន្តរជាតិ៖
“Every country in the world that is engaged in international affairs of national security undertakes lots of activities to protect its national security and all kinds of information contributes to that. And all I know is that is not unusual for lots of nations”.
លោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកបានមានប្រសាសន៍ថា ប្រទេសនីមួយៗនៅលើពិភពលោកដែលទាក់ទងនឹងកិច្ចការអន្តរជាតិដើម្បី សន្ដិសុខជាតិនោះ ត្រូវតែធ្វើការងារយ៉ាងច្រើនបែប ដើម្បីការពារសន្ដិសុខជាតិខ្លួន ហើយព័ត៌មានគ្រប់ប្រភេទគឺរួមចំណែកទៅលើរឿងនេះ។ លោកបន្តថាទាំងអស់នេះគ្មានអ្វីជាភាពចម្លែកចំពោះប្រជាជាតិជា ច្រើននោះទេ៕(Radio Australia)