ទឹក​មាន​ប្រយោជន៍​ ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​

Cambodia News

សុខភាព​៖ សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ ប្រសិនបើអាចទទួលទាន​​ទឹក​បានពី១លីត្រ​កន្លះ​ទៅ២លីត្រក្នុង​មួយថ្ងៃ ​​អាចជួយ​ឲ្យ​ចៀស​ផុតពី​រោគ​រលាក​ផ្លូវ​នោម ដែល​ស្ដ្រី​មាន​ផ្ទៃពោះ​ភាគច្រើន​តែងជួបប្រទះ។

Canhការជ្រើសរើសទឹកសម្រាប់ទទួលទាន​ ​វាសំខាន់​ណាស់​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ ពីព្រោះថា​ ទឹក​ដាំ​ ឬ​ទឹក​ម៉ាស៊ីន ​មាន​រសជាតិ និង​គុណភាព​ខុសគ្នា ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត។ ប្រសិនបើ​ទឹក​ដែល​ត្រូវ​ទទួលទាន​នោះ ​មាន​សារធាតុ​នីត្រាត​ច្រើនពេក ត្រូវបាន​ហាម​មិន​ឲ្យ​ទទួលទាន​សម្រាប់​ស្ដ្រី​ដែល​ពពោះ។

ស្ដ្រី​មាន​ផ្ទៃពោះ​គួរតែ​ទទួលទាន​ទឹកស្អាត ឬ​ទឹកបរិសុទ្ធ​ ដែល​គ្មាន​មេរោគ មាន​ជាតិ​រ៉ែ​ខនិជ​សមល្មម។ ទឹក​ដែលមាន​ជាតិ​ប្រៃ ឬ​ផ្អែម​ អាចធ្វើ​ឲ្យ​ឃ្លាន​អាហារ និង​ទទួលទាន​បាន​ច្រើន នឹង​នាំ​ឲ្យ​ក្រពះ​រីក​ប៉ោង​ធំ ធ្វើ​ឲ្យ​ការ​ទទួលទាន​កើនឡើង​ខ្លាំង​៕​ វត្តី​

Related Articles

Back to top button
Close
Close