អ្នក​ប្រើ​ហ្វ៊េស​ប៊ុក​រិះ​គន់​​តារា ​​ដែល​​ចូល​​រួម​​ឃោសនា​រក​សំទ្បេង​ឆ្នោត​

Cambodia News

ភ្នំ​ពេញ​៖ មន្ត្រី​សង្គម​ស៊ីវិល អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វ៊េ​សប៊ុក (Facebook) និង​ប្រជាពលរ​ដ្ឋ​​មួយ​ចំនួន ​​នៅ​​រាជ​ធានី​ភ្នំពេញ ចាប់ផ្តើម​រិះគន់​អ្នក​សិល្បៈ  ដែល​សម្តែង​រឿង​រិះ​គន់​​គណបក្ស​​នយោបាយ និង​ចូលរួម​ឃោសនា​​រក​សំ​ទ្បេង​​ឆ្នោត​​ឲ្យ​គណបក្សកាន់អំណាច​។

​ការរិះគន់​នេះ​ធ្វើ​ទ្បើង បន្ទាប់​ពី​ពួក​គាត់​ឃើញ​តារាចម្រៀង និង​ក្រុម​តារា​​កំប្លែង​មួយ​ចំនួន បាន​សម្តែង រិះគន់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ជា​គណបក្សប្រឆាំង ហើយ​​បាន​​ចេញ​មុខ​​ឃោសនា ដោយ​​ពាក់​មួក និង​​​អាវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

ការចូលរួម​នេះ​ ​អាច​នឹង​ប៉ះពាល់​ប្រជាប្រិយភាព​របស់​ពួកគេ ព្រោះ​ក្រុម​តារា​ទាំង​នោះ​​បាន​​ល្បី​ ដោយ​សារ​​ការ​គាំទ្រ​​ពី​​សំណាក់​​សាធារណ​​ជន​​។ ​តាម​ច្បាប់​​កំពូល​របស់​​ប្រទេស គឺ​​ច្បាប់​​រដ្ឋ​ធម្ម​នុញ្ញ អត់​​មាន​​អ្វី​​ខុស​​ទេ សិទ្ធិ​សេរីភាព​​ក្នុង​​ការ​ចូល​រួម​របស់​​ពលរដ្ឋ​​កម្ពុជា ​ក្នុង​​គណបក្ស​​នយោបាយ។

សម្រាប់​អ្នក​ប្រើប្រាស់​ បណ្តាញ​សង្គម​ហ្វ៊េ​សប៊ុក បាន​បង្ហាញ​ពី​អារ​ម្មណ៍ និង​​ការយល់ឃើញ របស់​ពួកគេ ដោយ​​ផុស​​រូប​​ក្រុម​​តារា​មួយ​​ចំនួន ហើយ​​រិះ​គន់​​ថា ក្នុងនាម​ជា​តារា​​ដែល​​ទទួល​​ការ​គាំទ្រ​​ពី​សាធារណ​ជន មិន​​គួរ​​​ចេញ​​មុខ​​ឃោសនា​​ឲ្យ​​គណបក្ស​​នយោ​បាយ​​​​ណា​មួយ​​​នោះ​​ទេ​៕ ដោយ៖ ហេង នាង​

ក្រុមតារា ដែលចូលរួមឃោសនារកសំទ្បេងឆ្នោត (រូបក្នុង Facebook)
ក្រុមតារា ដែលចូលរួមឃោសនារកសំទ្បេងឆ្នោត (រូបក្នុង Facebook)

Related Articles

Back to top button
Close
Close