ទីផ្សារអចលនទ្រព្យអូស្រ្ដាលីនឹងងើបមុខឡើងវិញដោយសារអត្រាការប្រាក់ទាប
ទីភ្នាក់ងារមួយធ្វើការព្យាករអំពីកិច្ច ការសេដ្ឋកិច្ចឲ្យដឹងថា អត្រាការប្រាក់ទាបមិនធ្លាប់មាននៅក្នុងប្រទេសអូស្រ្ដាលីពីមុន កំពុងតែជំរុញឲ្យវិស័យអចលនទ្រព្យក្នុងប្រទេសមានការងើបមុខឡើង វិញ។
យ៉ាងណាក៏ដោយ របាយការណ៍របស់ទីភ្នាក់ងារ BIS Shrapnel លើកឡើងថា ស្ថានភាពវិស័យអចលនទ្រព្យអូស្រ្ដាលីគឺមានសភាពខុសៗគ្នានៅតាម ទីក្រុងធំៗ ដោយមានការលើកឡើងថា ក្រុងស៊ីដនីយ៍ និងក្រុងប្រ៊ីសបិន ទំនងជានឹងមានការរីកចម្រើនខ្លាំងនៅក្នុងរយៈពេល៣ឆ្នាំខាងមុខ។
ចំណែក ឯក្រុង Perth និងក្រុងដារវិនវិញ ទំនងជានឹងមានការរីកចម្រើនមធ្យមដោយសារតែប្រយោជន៍បានពីវិស័យធន ធានមានការថយចុះបន្ដិចវិញ។
របាយការណ៍ក៏បានលើកឡើងដែរថា វិស័យអចលនទ្រព្យនៅក្នុងក្រុងនីមួយៗនៅប្រទេសអូស្រ្ដាលីនឹងរងផល ប៉ះពាល់ដោយអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចក្នុងរដ្ឋនីមួយៗទាំង នោះ រួមទាំងចង្វាក់ផ្គត់ផ្គង់ និងតម្រូវការនៃអចលនទ្រព្យ។
អ្នក គ្រប់គ្រងជាន់ខ្ពស់នៃទីភ្នាក់ងារ BIS Shrapnel លោក Angie Zigomanis និយាយថា ដោយសារកត្ដាទាំងនេះធនាគារជាតិទំនងជានឹងរក្សាអត្រាការប្រាក់ ឲ្យនៅទាប ដើម្បីជំរុញឲ្យវិស័យអចលនទ្រព្យងើបឡើងវិញ៕ (Radio Australia)