សមត្ថ​កិច្ច​កំពុង​តាម​ចាប់​ខ្លួន​ ឈូក ​បណ្ឌិត​ មក​ផ្តន្ទា​ទោស​

Cambodia News

ស្វាយរៀង៖ នៅ​ថ្ងៃ​​ទី​០១ ខែកក្កដា នេះ​ មន្ត្រីនគរបាល​ជាន់ខ្ពស់​ខេត្ត​ស្វាយរៀង ​ អះអាង​ថា កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​​ជនដៃដល់​បាញ់​កម្មការនី ជា​អតីត​អភិ​បាល​ក្រុង​​បាវិត លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស​តាម​ដី​កា​ចាប់​ខ្លួន​​របស់​តុលាការ​​ ហើយ​ ​ប៉ុន្តែ​​មិន​ដឹង​ថា ​ ឈូក បណ្ឌិត បច្ចុប្បន្ននេះ កំពុង​លាក់ខ្លួន​នៅទីណា​នោះទេ។​

ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលជាជនជាប់ចោទបាញ់កម្មករ។
ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលជាជនជាប់ចោទបាញ់កម្មករ។

ការស្វែងរក​ចាប់ខ្លួន ​លោក ឈូក បណ្ឌិត​ នេះ ធ្វើឡើង បន្ទាប់​ពី​សាលាដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ បាន​ចេញ​សាលក្រម​ផ្តន្ទាទោស​លោក ឈូក បណ្ឌិត ដាក់​ពន្ធនា​គារ​១៨​ខែ និង​សំ​ណង​​ជំងឺ​ចិត្ត​ ៣៨​លាន​រៀល ពី​បទ​បង្ក​បួសស្នាមដោយ​អ​ចេតនា ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​បាញ់​កម្មការនី​ឲ្យ​រង​របួស​៣​នាក់ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងែ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​។

អ្នកសម្របសម្រួល​អង្គ​ការការពារ​សិទ្ធិមនុស្ស លីកាដូ​(Licadho) ប្រចាំ​ខេត្ត​ស្វាយ​រៀល លោក នុត បូព៌​ណ្ណារ​តន៍ មានប្រសាសន៍ថា ជនដៃដល់​បាញ់​កម្មការនី លោក ឈូក បណ្ឌិត ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​នោះ ពេលនេះ​មិន​មាន​វត្តមាន​នៅ​ខេត្ត​ស្វាយរៀង​ទេ​។

លោក យល់ឃើញថា សមត្ថកិច្ច​ទំនងជា​ពិបាក​តាម​ចាប់ខ្លួន​អតីត​មន្ត្រី​មានអំណាច ​លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស​តាមច្បាប់​៕

Related Articles

Back to top button
Close
Close