អ្នកបឹងកក់ ចេញមុខតវ៉ា ស្របពេលយុទ្ធនាការបោះឆ្នោតកំពុងដំណើរការ
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា នេះ ប្រជាសហគមន៍បឹងកក់ប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត មុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមន្ត្រីសាលាក្រុង ចេញប្លង់កម្មសិទ្ធិដីធ្លីជូនពួកគេ និងដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ។
អ្នកតវ៉ាបានកំពុងបិទផ្លូវមុខសាលាក្រុងជាបណ្តើរៗ បណ្តាលឲ្យចរាចរណ៍ កកស្ទះបន្តិចបន្តួច ស្របពេលគណបក្សមួយចំនួន កំពុងបើកយុទ្ធនាការឃោសនា នៅរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ច ប្រមាណជា១០នាក់ កំពុងសម្រួលចរាចរណ៍។
អ្នកតវ៉ាលើកឡើងថា ពួកគេប្រមាណជា៧០គ្រួសារ មិនទាន់បានទទួលប្លង់កម្មសិទ្ធិ ដូចការអះអាងរបស់មន្ត្រីសាលាក្រុង។ ពួកគេបន្ថែមថា មន្ត្រីសាលាក្រុង ធ្លាប់បានចុះទៅធ្វើជំរឿននៅទីនោះ តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយទេ៕