បម្រាម​មិន​ឲ្យ​វិទ្យុ​បរទេស​ជា​ខេមរ​ភាសា​ផ្សាយ​បន្ត​មក​កាន់​វិទ្យុ​ក្នុង​ស្រុក​ ត្រូវ​បាន​លុប​ចោល​

Cambodia News

ភ្នំ​ពេញ៖ ទីបំផុត​ទៅ បម្រាម​ដែល​ក្រសួង​ព័ត៌មាន​បានហាម​កាល​ពី​ដើម​សប្តាហ៍​នេះ ដោយ​មិន​ឲ្យ​វិទ្យុ FM ក្នុង​ស្រុក​ធ្វើ​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ខេមរភាសា​ត្រូវ​បាន​ លុប​ចោល​ហើយ។

ជា​មួយ​នឹង​​ដំណឹង​នៃ​ការ​លុប​ចោល​​បម្រាម​ ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ វិទ្យុ​បរទេស​ជា​ខេមរភាសា​ដូច​ជា​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វិទ្យុ​អាស៊ីសេរី​ជា​ដើម ត្រូវ​គេ​លឺ​ការ​ផ្សាយ​ឡើង​វិញ​ពី​វិទ្យុ FM ក្នុង​ស្រុកមួយ​ចំនួន​​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ខ្លះ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ថា «យោង​តាម​សំណូម​ពរ​សុំ​ឲ្យក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យមាន​ការ​ចាក់​ផ្សាយ​ ឡើង​វិញ​នូវ​ការផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ជា​ខេមរភាសា​តាម​រយៈ​ វិទ្យុអេហ្វអឹម​ក្នុង​ស្រុក ក្រសួង​ព័ត៌មាន​សម្រេច​អនុញ្ញាត​ឲ្យ​វិទ្យុ​អេហ្វអឹម​ទាំង​អស់​ដែល​ជួល​ម៉ោង ​ផ្សាយ​បន្តឲ្យ​ស្ថានីយ​វិទ្យុ​បរទេស​បន្ត​ការ​ផ្សព្វផ្សាយ​តាម​ធម្មតា​ដូច​ ដើម​ឡើង​វិញ​ចាប់​ពី​ពេល​នេះ​តទៅ»។

គួរ​រំលឹក​ដែរ​ថា កាល​ពី​ដើម​សប្តាហ៍​នេះ ក្រសួង​ព័ត៌មាន​​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ុក ប្រាថ្នា ហាម​ប្រាម​មិន​ឲ្យស្ថានីយ៍​វិទ្យុ​ FM ក្នុង​ស្រុក​ទាំង​អស់​ធ្វើ​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​​ជា​ខេមរភាសា​ ក្នុង​រយៈ​ពេល​៣១​ថ្ងៃកំឡុង​រយៈ​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ដោយ​ហេតុ​ផល​ថា ដើម្បី​ភាព​អព្យាក្រឹត​ក្នុង​ការ​រាយ​ការណ៍ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ បោះឆ្នោត​ជូន​អ្នក​បោះឆ្នោត៕

970061_583734221649618_2074300440_n

Related Articles

Back to top button
Close
Close