ជប៉ុន​សន្យា​ជួយ​ហ្វ៊ីលីពីន​ទាមទារ​ដែនដី​ពី​ចិន​នៅ​​​សមុទ្រចិន​ខាង​ត្បូង

ប្រទេស​ជប៉ុន​សន្យា​ថា​នឹង​ជួយ​ប្រទេស​ហ្វ៊ីលីពីន​​ដើម្បី​ការ​ការពារខ្លួន​​ក្នុង​ការ​​ទាមទារ​ដែនទឹកក្នុង​​​​សមុទ្រចិន​ខាង​ត្បូង ។ 

ក្នុង ​កិច្ចពិភាក្សា​ថ្នាក់​កំពូល​​ដែល​បាន​ធ្វើ​​ឡើង​​នៅ​​ ទីក្រុង​ម៉ា​នីល ប្រទេស​ហ្វ៊ីលីពីន ហើយ​ភាគី​ទាំង​ពីរ​បាន​សម្ដែង​​នូវ​កង្វល់​ចំពោះ​សកម្មភាព​ដ៍ខ្លាំងក្លា​ របស់​​ប្រទេស​ចិន​ ក្នុង​ការ​ទាមទារ​ដែន​ទឹក​​ជម្លោះ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​នោះ ។

ក្រសួង​ការពារជាតិ​ហ្វ៊ីលីពីន​បាន​សម្ដែង​​ការស្វាគមន៍​ លើ​សំណើ​​គាំទ្រ​របស់​ជប៉ុន​ដោយ​​ហេតុ​តែ​​កង្វះខាត​ផ្នែក​ធនធាន​យោធា​ ។

យ៉ាង ​ណាមិញ​ ទោះ​ជា​មិន​មានភាគី​ណា​មួយ​បង្ហាញ​ឲ្យ​​បាន​ច្បាស់​អំពី​ជំនួយ​នេះ​ឡើយនោះ ប្រទេស​​ហ្វ៊ី​លី​ពីន​បាន​​​រំពឹង​ថា​នឹង​ទទួល​បាន​នាវាល្បាតថ្មី ​ចំនួន ​១០​គ្រឿង​ ពីជប៉ុន​ ក្នុង​អំឡុង​ពេល​ ១៨​ខែ​ខាង​មុខ​នេះ​។

ប្រទេស​ ហ្វ៊ីលីពីន​បាន​ត្អូញ​ត្អែរ​​ថា​​ប្រទេស​​ចិន​ បាន​បង្កើន​ការ​គំរាម​កំហែង​ នៅ​តំបន់​ជម្លោះ​ដែន​សមុទ្រ​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ហ្វ៊ី​លីពីន​ ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន ខឹង​សម្បា​យ៉ាង​ខ្លាំង ដោយ​សារ​ការ​ប្តឹង​សុំ​អន្តរាគមន៍ពី​សម្ពន្ធ​មិត្ត​​ជប៉ុន និង​អាម៉េរិក​ ៕ (Radio Australia)

Related Articles

Back to top button
Close
Close