តើ​លោក Kevin Rudd នឹង​ផ្លាស់​ប្តូរគោល​នយោបាយ​​អ្វី​ខ្លះ​បន្ទាប់​ពី​លោក​ឡើង​ជា​នាយ​ក​រដ្ឋ​មន្រ្តី អូស្រ្តា​លី?

ខណៈ​ពេល​ដែល​លោក Kevin Rudd ត្រូវ​បាន​ជ្រើស​តាំង​​​ជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​​សាជា​ថ្មី​​ទៀត​ នោះ​ មាន​សំណួរ​ជា​ច្រើន​ជុំ​វិញ​ គោល​នយោបាយ​​នានា​​ ដែល​រដ្ឋាភិបាល​លោក​នឹង​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​។

គោលនយោបាយ​ទំនាក់​ទំនង​​ការ​បរទេសមួយ​ ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​​ជា​ច្រើន​នោះ​ គឺ​គោលនយោបាយ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ជន​សុំ​សិទ្ធិ​ជ្រក​កោននៅ​អូស្ត្រាលី។​

យ៉ាង​ណា​មិញ​ ជំនួយ​អន្តរជាតិ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ការ​កែ​ប្រែ​តិច​តួច​បំផុត។ នេះ​​ដោយសារ​តែ ចំណូល​រដ្ឋាភិបាល​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ ឆ្នាំ​នេះ។​ ប្រទេស​អូស្ត្រា​លី​បាន​សម្រេច​​ពន្យារ​ពេល​ក្នុ​ងការ​​បង្កើន​ជំនួយ​បរទេស​ របស់​ខ្លួន ដែល​ការ​សម្រេច​នេះ​ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​បញ្ហា​ជំនួយ​ដល់​បណ្តា​ប្រទេស​​ក្នុង​តំបន់​ អាស៊ី​ប៉ាស៊ីហ្វិកច ។

លោក Peter Baxter អគ្គនាយក​គម្រោង​ភ្នាក់ងារជំនួយ​អូស្រ្តាលីបាន​មាន​ប្រសាសន៍​ថា អូស្ត្រាលី​នឹង​នៅ​តែ​​បន្ត​បង្កើន​​​ជំនួយ​អន្តរជាតិ ប៉ុន្តែ​ក្នុង​កម្រិត​ទាប​។

មានការ​​រំពឹង​ថា នឹ​ងអាច​មាន​កំណែ​ទម្រង់​លើ​គោល​នយោបាយ​បម្រែបម្រួល​អាកាស​ធាតុ នៅ​​ក្រោមការ​ដឹក​នាំ​របស់​​លោកនាយក​រដ្ឋមន្ត្រី​ Kevin Rudd ៕(Radio Australia)

Related Articles

Back to top button
Close
Close