អូស្ត្រាលីនិរទេស​កម្មករ​ខុស​ច្បាប់ ២៣​នាក់

ក្រសួង​អន្តោប្រវេសន៍​​​​អូស្ត្រាលី​ នឹង​ធ្វើ​ការ​និរទេស​កម្មករ​ខុស​ច្បាប់ ២៣​នាក់ ដែល​គេ​បាន​រក​ឃើញ​​កំពុង​ធ្វើ​ការ​នៅ​ប៉ែក​ក​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី ។ 

អាជ្ញាធរ​អន្តោប្រវេសន៍​ ​​​​បាន​រក​ឃើញ​​ក្រុម​កម្មករ​ជនជាតិ​ ម៉ាឡេស៊ី​មួយ​ក្រុម ក្នុង​កន្លែង​ធ្វើការ​មួយ​ ក្នុង​តំបន់ Riverlands ក្នុង​រដ្ឋ​អូស្រ្តាលីខាង​ត្បូង។ ​ក្នុង​ចំណោម​កម្មករ​ទាំង​នេះ​ មាន​២២​នាក់​​​កាន់​ទិដ្ឋការ​ហួស​ពេល​កំណត់ ខណៈ​ដែល​កម្មករ ម្នាក់​​ទៀត បាន​ប្រព្រឹត្តិ​ខុស​ពី​លក្ខណ្ឌ​សុំ​ទិដ្ឋការ ។ អ្នក​នាំពាក្យ​របស់ក្រសួង​អន្តោប្រវេសន៍​ លោក David Seal បាន​ឲ្យ​ដឹង​ថា​ គេ​នៅ​តែ​ធ្វើ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​លើ​ករណី​នេះ ។

ការ​ផាក​ពិន័យ​ ចំពោះ​ការ​ទទួល​យក​កម្មករ​ខុស​ច្បាប់​មក​ធ្វើការ​ អាច​នឹង​ត្រូវ​​បង់​ប្រាក់​ពី បីពាន់​ទៅ​៧ម៉ឺន​៦ពាន់​ដុល្លារ​សម្រាប់​កម្មករ​​ម្នាក់៕​  (Radio Australia)

Related Articles

Back to top button
Close
Close