អាពាហ៍ពិពាហ៍ភេទដូចគ្នានៅអាម៉េរិក
តុលាការកំពូលអាម៉េរិក លប់ចេញនូវច្បាប់ដែលមិនយល់ព្រមឲ្យដៃគូអ្នកមានភេទដូចគ្នា ទទួលបានជំនួយ ឬប្រយោជន៍ពីរដ្ឋាភិបាល។
ប្រធានាធិបតី អាម៉រិកលោក បារ៉ាក់ អូបាម៉ា បានសរសើរដល់ការសម្រេចរបស់តុកាលារ ថាជាជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រឆ្ពោះទៅមុខ ប៉ុន្តែមិនមានន័យថា រដ្ឋនីមួយៗមានច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ។
រដ្ឋនីមួយៗរបស់អាម៉េរិក នឹងមានសិទ្ធិសម្រេចចិត្ត ថាតើខ្លួននឹងអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ឬយ៉ាងណា។
ប៉ុន្តែ ការសម្រេចរបស់តុលាការនេះមានន័យថាដៃគូភេទដូចគ្នា នឹងមានសិទ្ធិដូចអ្នកដែលជាប្តីប្រពន្ធធម្មតាដែរ ទាក់ទងទៅនឹងជំនួយមួយចំនួនដូចជា ការជួយផ្នែកថវិកាពីរដ្ឋ, សិទ្ធិទទួលបានប្រាក់សោធន និងការឈប់សម្រាកដើម្បីគ្រួសារ។
រដ្ឋ របស់សហរដ្ឋអាម៉េរិកចំនួន ១២ បានទទួលស្គាល់អាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នាជាអាពាហ៍ពិពាហ៍ ស្រប់ច្បាប់។ តែយ៉ាងណាក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនធំ ក្នុងប្រទេសនេះ ប្រឆាំងនឹងច្បាប់នេះដែរ ដែលភាគច្រើនអ្នកដែលប្រឆាំងទាំងនោះ គឺជាក្រុមអ្នកកាន់ជំនឿសាសនា៕ (Radio Australia)