មនុស្ស​យន្ត​ជប៉ុន​នឹង​ធ្វើ​ដំណើរ​ទៅ​អាកាស ​ក្នុង​​តួ​នាទី​ជាមិត្ត​​​ជជែក​លេង​ជាមួយ​អវកាស​យានិក

មនុស្ស​យន្ត​ដែល​ចេះ​និយាយ​​ជា​មួយ​ មនុស្ស​មួយ ​គ្រឿង​ ដែល​នឹង​​​​​ទៅ​​​​​​អម​ដំណើរ​​អវកាស​យានិក​ជប៉ុន ​និយាយ​ថា​ការ​ធ្វើ​ដំណើរ​ជុំវិញ​ចក្រវាឡ​​​នឹង​ជា​​ជំហាន​ដ៏​ធំមួយ​សម្រាប់ ​មនុស្ស​យន្ត​នៅ​គ្រប់​ទី​កន្លែង។

មនុស្ស​យន្ត​ឈ្មោះ KIROBO ថ្លែង​ដូច្នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅឯ​សន្និសីទ​សារព័ត៌មាន ក្នុង​ទីក្រុង​​​តូក្យូ។

មនុស្ស​យន្ត​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​ក្នុង​លំហ​អាកាស​ក្នុង​​តួ​នាទី​ជាមិត្ត​សម្រាប់​ជជែក​ លេង​ជាមួយ អវកាស យានិក​ Koichi Wakata ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​​​​ស្ថានីយ៍​យាន​អវកាស​អន្តរជាតិ​នៅ​​ក្នុង​ ឆ្នាំ​នេះ។

​មនុស្ស​យន្ត​ KIROBO មាន​កម្ពស់​ ៣៤សង់ទីម៉ែត្រ ​ទម្ងន់​​ប្រមាណ​ជា​ ១គីឡូក្រាម មាន​បញ្ចូល​កម្ម​វិធី​កុំ​ព្យូទ័រ​ប្រព័ន្ធ Android ដើម្បី​​សន្ទនា​ជា​ភាសា​ជប៉ុន និង​​រក្សា​ទុក​រាល់​ការសន្ទនា​របស់​ខ្លួន ជាមួយលោក​អវកាសយា និក​ Koichi Wakata ៕ (Radio Australia)

Related Articles

Back to top button
Close
Close