ឥណ្ឌាសម្ពោធផ្លូវរថភ្លើងរត់កាត់ក្រោមដីដែលមានចម្ងាយ១១គីឡូម៉ែត្រ
នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាលោក Manmohan Singh បានបើកសម្ពោធផ្លូវរថភ្លើងក្រោមដីដ៏វែងបំផុតរបស់ប្រទេស ឥណ្ឌាក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់តំបន់ Kashmir ដែលជាតំបន់មានជម្លោះជាមួយប៉ាគីស្ថាន។
លោក Manmohan Singh បានសម្ពោធផ្លូវរថភ្លើងរត់កាត់ក្រោមដី ដែលមានចម្ងាយ ១១គីឡូម៉ែត្រ។
ផ្លូវរថភ្លើងក្រោមដីនេះជាផ្នែកមួយនៃគម្រោងការងារដែលមានទឹកប្រាក់៤៧០លានដុល្លារដែលនឹងតភ្ជាប់តំបន់ Kashmir ជាមួយនឹងបណ្តាញផ្លូវរថភ្លើងដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេស ឥណ្ឌា៕ (Radio Australia)