ការឃោសរកសំឡេងឆ្នោតថ្ងៃដំបូងប្រព្រឹត្តិទៅបានយ៉ាងល្អ
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃដំបូងនៃការឃោសនារកសំឡេងឆ្នោត គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃបឋម ទៅលើបរិយាកាស នៃការឃោស បានប្រព្រឹត្តិទៅយ៉ាងល្អ។

អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានប្រាក់អ្នកកាសែតថា ព្រឹកនេះការឃោសនាបានប្រព្រឹត្តិទៅ បានល្អ ហើយមិនមានរឿងអ្វី កើតឡើងឡើយ ទោះបីជាមានគណបក្សខ្លះបានរំលោភលើកំណាត់ផ្លូវ ដែលហាមឃាត់ មិនអោយ ឃោសនាក្តី។
លោក មិនបានបញ្ចេញឈ្មោះគណបក្សនោះឡើយ ប៉ុន្តែគេដឹងថា គណបក្សសង្គ្រោះជាតិ បានរំលោភដង្ហែក្បួន លើកំណាត់ផ្លូវនរោត្តម ដែលត្រូវបានហាមឃាត់៕